មុនសង្គ្រាមលោកលើកទីពីរទីក្រុង Dresden គឺជាទីក្រុងសិល្បៈរបស់អាល្លឺម៉ង់ដែលប្រមូលផ្តុំទៅដោយអគារដែលប្រកបដោយស្ថាបត្យកម្មសិល្បៈដ៏អស្ចារ្យ ប៉ុន្តែក្រោយមកអគារមួយចំនួនត្រូវបានបំផ្លាញដោយគ្រាប់បែកក្នុងឆ្នាំ ១៩៤៥។

យ៉ាងណាមិញក៏នៅមានអាគារដ៏ល្បីមួយគឺវិហារ Frauenkirche ដែលអាចហៅផងដែរថាជា“វិហាររបស់ស្រ្តីយើង”។ វិហារ Frauenkirche គឺជាវិហារសាសនាគ្រឹស្តដ៏ចំណាស់ដែលសង់នៅឆ្នាំ ១៧៣៦ មកម្លេះ។ នៅក្នុងវិហារលោកអ្នកនឹងរំភើប ហើយប្លែកភ្នែក ចំពោះ ក្បាច់ក្បូរចនាសិល្បៈដ៏អស្ចារ្យរបស់វិហារនេះ៕

បច្ចុប្បន្នវិហារ Frauenkirche ត្រូវបានចាត់ទុកជាវិហារសិល្បៈដ៏ល្បីល្បាញមួយដែលអាច ទាក់ទាញភ្ញៀវទេសចរជាច្រើនពីទូទាំងពិភពលោក៕

width=460

width=455

ដោយ៖ មិនា

ប្រភព៖ famouswond