រមណីដ្ឋានប្រាសាទព្រះគោ ស្ថិតនៅក្នុងឃុំថាឡាបូរិវ៉ាត់ដែលភ្ញៀវទេសចរអាចធ្វើដំណើរដល់ទីនោះតាមទូក ដោយឆ្លងកាត់ទន្លេ សេកុង និង ទន្លេមេគង្គដែលជាចំនុចប្រសព្វគ្នា មានទឹកហូរ ខ្មួលខ្មាញ់។ ប្រាសាទព្រះគោ គឺជារមណីដ្ឋានប្រវត្តិសាស្រ្តមួយ ដ៏មានសារៈសំខាន់នៃ ខេត្តស្ទឹងត្រែងដែលត្រូវបាន កសាងឡើងនៅក្នុងសតវត្សទី៦-៧ ក្នុងរាជព្រះបាទជ័យវរ័ន្មទី១ សម្រាប់ឧទ្ទិស ចំពោះអាទិទេពក្នុងសាសនាព្រាហ្មណ៍ប្រាសាទព្រះគោ ត្រូវបានកសាងឡើង ក្នុងរចនាបថឥដ្ឋក្រហមនិងថ្មបាយក្រៀម។ នៅពេលច្ចុប្បន្ននេះ គឺនៅសល់តែតួព្រះវិហារ ដែលមាន បណ្តោយ ៩ម៨ម និង កំពស់៧មតែ ប៉ុណ្ណោះ ។ចំណែក ផ្នែកដទៃទៀត ដែលមានប្រាសាទជា ច្រើនត្រូវបានកសាង ជុំវិញព្រះវិហារត្រូវបានរលំដួលបាក់បែក អស់ហើយ។ មានផ្នែក ជាច្រើន នៃតួប្រាសាទដែលត្រូវបានរលំធ្លាក់និង នៅរាយប៉ាយ ជុំវិញទីនោះហើយនៅពេលដែលគេចូលទៅ។ គេត្រូវធ្វើ ដំណើរឆ្លងកាត់ខ្លោងទ្វាធំពីរ ដែលបានបន្សល់ទុកទ្រង់ទ្រាយគ្មានបាក់បែកលើកលែងតែធ្នឹមនិងគ្រឹះខាងក្រោម ត្រូវបាន កសាង ឡើង វិញ បន្ទាប់ពីមានការបំផ្លាញ។នៅខាងមុខប្រាសាទ មានបដិមារូបព្រះគោ និង មានរូបមេគោមួយដ៏ធំ សក្តិសិទ្ធិ ហើយនោះជាហេតុផលមួយ ដែលនាំឱ្យ ប្រជាជនកម្ពុជាជំនាន់ក្រោយបានហៅប្រាសាទនេះថា ប្រាសាទព្រះ គោ ។នៅផ្នែកខាងកើតនៃរូបបដិមាករព្រះគោ ដែលមានទំហំ១០មការ៉េសម្រាប់លេងវាយខែលដែលជាល្បែងប្រជាប្រិយខ្មែរមួយ តែងតែលេង ជារៀងរាល់ឆ្នាំ នៅក្នុងរដូវ ចូលឆ្នាំខ្មែរដែលមានរយៈពេល៤ថ្ងៃ និងបីយប់ហើយជាធម្មតាល្បែងប្រជាប្រិយនេះត្រូវបានគេលេងក្នុង ពេលរសៀល។ ល្បែងវាយខែល ជាល្បែងប្រជាប្រិយរបស់ជនជាតិភាគតិចកួយ នៅក្នុងពិធីបុណ្យជារៀងរាល់ ឆ្នាំ របស់ ពួក គេ ហើយជនជាតិនេះមានរស់នៅក្នុងខេត្តខ្លះនៃព្រះរាជាណាចក្រកម្ពុជា ដូចជាខេត្ត ស្ទឹងត្រែង ខេត្ត កំពង់ធំ និងខេត្តព្រះវិហារ៕
សូមទស្សនា រូបភាព ខាងក្រោម!!!




ដោយ៖ វណ្ណៈ