ពេលនិយាយដល់ អតីតសមាជិករបស់ក្រុម Super Junior ទស្សនិកជនច្បាស់ជាបានស្គាល់និងដឹងអំពីសមាជិកមួយរួបឈ្មោះថា Han Geng ដែលជាជនជាតិចិន ដំបូងគេបង្អស់ដែលលេចមុខក្នុងពិភព KPOP ។ ហើយថ្មីៗនេះ Han Geng បានប្រាប់អំពីហេតុផលខ្លះៗ ដែលធ្វើអោយគាត់ ចាកចេញពីក្រុម Super Junior ក៏ដូចជាផលិតកម្ម SM Entertainment ។

Hanថ្មីៗនេះនៅក្នុងកម្មវិធីទូរទស្សន៍មួយ របស់ចិន Han Geng ត្រូវបានអញ្ជើញធ្វើជាតារាកិត្តិយសដោយសព្វថ្ងៃនេះ Han Geng ល្បីនៅចិន និង តៃវ៉ាន់ ។ នៅក្នុងបទសំភាសន៍ Han Geng បាននិយាយ រឿងដែលគាត់សប្បាយចិត្ត និងចងចាំជាងគេ គឺពេលគាត់ទៅចាប់អាជីពនៅ កូរ៉េក្នុងក្រុម Super Junior ។ បន្ទាប់មកទៀត ក៏ចាប់ផ្តើមចូលដល់សាច់រឿងថា ហេតុអ្វី បានជាគាត់ចាកចេញ ពីក្រុមចំរៀង Super Junior ដ៏ល្បីមួយនោះ ។ផលលំបាកទីមួយរបស់ Han Geng នៅពេលដែលខ្លួនជា សមាជិករបស់ក្រុម Super Junior នោះគឺដោយសារតែ ច្បាប់មួយចំនួន ដែលមិនអនុញ្ញាតិ អោយជនបរទេសដូចជាគាត់ ឡើងសំដែងលើឆាកងាយៗឡើយ ។ នៅក្នុងឆ្នាំដំបូងគឺ ២០០៥ គាត់រកប្រាក់ចំណូលជាតារា ប្រមាណ ៦៥០ ដុល្លារប៉ុណ្ណោះ តែក្រោយមក គាត់ក៏បានត្រូវបានអ្នកចាត់ការទូទៅ ផ្តល់រង្វាន់លើកទឹកចិត្ត ១៤០០ ដុល្លារទៀត ។ គ្រាន់តែបានលុយទាំងនោះភ្លាម គាត់ក៏អោយទៅម្តាយគាត់ទាំងអស់ ព្រោះតែចង់អោយម្តាយគាត់ មានជីវភាពប្រសើរជាងមុន ។

Hanក្រោយមកទៀត SM ក៏បង្កើតក្រុម SJ-M ដែលជាក្រុមសំរាប់ វាយលុកទីផ្សារចិន ដែលធ្វើអោយHan Geng លេចមុខបានច្រើនជាងមុន ។ ហើយរឿងដែលពិបាកសំរាប់គាត់ គឺគាត់ត្រូវបកប្រែនិងរៀបចំភាសា មួយចំនួនសំរាប់សមាជិក ៤ នាក់ទៀតដែលជាជនជាតិកូរ៉េ ព្រោះគាត់ជាមេក្រុមSJ-M ដូចនេះហើយគាត់ត្រូវរៀបចំ ។ តែទោះជាមានភាពលំបាកក្តី Han Geng ក៏នៅតែសប្បាយចិត្តដែរព្រោះតែ សមាជិក Super Junior ទាំងអស់លើកទឹកចិត្តគាត់ និងតែងតែអរគុណដល់ការខិតខំប្រឹងប្រែងរបស់គាត់ ។ រឿងមួយដែលធ្វើអោយគាត់ ចង់ចាកចេញពីផលិតកម្ម SM ខ្លាំងមែនទែននោះគឺ ផលិតកម្ម SM តែងតែបំបិទសិទ្ធិ និងច្រានចោល ការសំណូមពរសំដែងរបស់គាត់ជានិច្ចបើទោះបីដឹងថា គាត់ចង់សំដែងយ៉ាងណាក៏ដោយ ហើយថែមទាំងបិទសិទ្ធិក្នុងការ គ្រប់គ្រងលិខិតឆ្លងដែនទៀតផង ។ដោយហេតុតែរឿងនេះហើយ ដែលធ្វើអោយគាត់ ធុញថប់តប់ប្រមល់ ក៏រៀបចំសំណុំរឿងប្តឹងទៅផលិតកម្ម SM ហើយក៏ចាកចេញពីកូរ៉េ មកកាន់ស្រុកកំណើតរបស់ខ្លួននៅចិនវិញ ។ សព្វថ្ងៃ HanGeng ជាតារាចំរៀង និពន្ធ និងសំដែងល្បីឈ្មោះគួរសម នៅពិភពសិល្បៈរបស់ចិន និងតៃវ៉ាន់ ៕

 

ដោយ ៖​ លីលីប្រភព ៖ allkpop,k14,pocketsar