/

ទឹកធ្លាក់Niagara  មានទីតាំងនៅកន្លែងពីរ មួយនៅទីក្រុងOntario ប្រទេសកាណាដានិង នៅទីក្រុងNew York ប្រទេសអាមេរិច គឺជាឈ្មោះនៃប្រទេសបីដែលមានទឹកធ្លាក់ផ្សេងៗពីគ្នា      មានទឹកធ្លាក់ American Falls, Bridal Veil Falls និង Canadian Falls (aka Horseshoe Falls)។ ទឹកធ្លាក់ទាំងនេះគឺមានភាពល្បីល្បាញបំផុតនៅតំបន់ខាងជើងសហរដ្ឋអាមេរិច។ ទឹកធ្លាក់Niagara មានទីតាំងនៅចន្លោះទីក្រុងភ្លោះនៃទឹកធ្លាក់Niagara   នៅទីក្រុងNew York​​​   សហរដ្ឋអាមេរច និង ទឹកធ្លាក់Niagara  នៅប្រទេសកាណាដា។ ទឹកធ្លាក់Horseshoe មានកំពស់ខ្ពស់ហូរធ្លាក់មកប្រវែង៥៣មែត្រ   ពេលហូរកាត់ទឹកធ្លាក់អាមេរិចមានចំងាយប្រហែល៣០មែត្រ។ ការទាក់ទាញអារម្មណ៍ខ្លាំងនោះគឺបរិមាណទឹកហូរកាត់ទឹកធ្លាក់Niagara មានកំពស់ទឹកទៅដល់២០២,០០០មែត្រគីបក្នុងរយៈពេលពីរវិនាទី    នៅពេលកំរិតទឹកខ្ពស់។   កោះដ៏តូចមួយឈ្មោះថា Goat Island គឺនៅជាប់គ្នានឹងទឹកធ្លាក់អាមេរិច និង ផ្នែកមួយនៃទឹកធ្លាក់កាណាដា។ទឹកធ្លាក់Niagara គឺជាកន្លែងដ៏ពេញនិយមមួយសំរាប់អ្នកទេសចរណ៍ដើរកំសាន្ត និងមានភ្ញៀវទេសចរណ៍ជាង២៨លាននាក់មកកំសាន្តក្នុង១ឆ្នាំ។   ភ្ញៀវទេសចរណ៍អាចធ្វើដំណើរកំសាន្តតាមទូក ជិះទូរខ្សែកាបកំសាន្តតាមទឹកធ្លាក់Niagara     ជិះបាឡុងលើអាកាសមើលទិដ្ឋភាពទឹកធ្លាក់ពីខាងលើ។ នៅពេលរាត្រី ទឹកធ្លាក់Niagara  គឺមានភ្លើងពណ៌ចាំងជះនឹងទឹកបងើ្កតមានទិដ្ឋភាពមួយដ៏ស្រស់ស្អាតនៅពេលរាត្រី។

/

/

/

/

/

/

/

/

ដោយៈ  វណ្ណៈ ប្រភពៈ beautifulplacestovisit