កាលពីពេលថ្មីៗនេះ Chris Brown និង Drake បានជួបគ្នានៅក្នុងក្លឹបរាត្រីកំសាន្តមួយនៅទីក្រុងNew York ដែលយប់ថ្ងៃនោះនៅក្នុងក្លឹប មានការវាយប្រហារមួយដែលកើតឡើង មិនដឹងមូលហេតុច្បាស់លាស់ បណ្ដាលអោយមានដប និងកែវហោះ ពេញក្លឹប។
វាទំនងណាស់ដែរនៅពេលដែលគូសត្រូវចាស់ជួបគ្នាហើយមានបញ្ហាដល់វាយគ្នានោះ តែបើតាមភ្ញៀវដែលនៅរាំក្បែរ Chris គេបានប្រាប់ថាគេឃើញ Chris Brown ព្យាយាមគប់ដបស្រាបៀរសំដៅទៅតារាចម្រៀង Rap Drake ហើយបានបង្កអោយពួកស្បែកខ្មៅដទៃទៀតនៅក្នុងក្លឹបបានគប់គ្នាពេញក្លឹបតែម្ដង។
កាលពីខែមិថុនាកន្លងទៅនេះ Drake និង Chris Brown នេះបានឈ្លោះគ្នាម្ដងរួចមកហើយក្នុងក្លឹបរាត្រីនៅ LA ដោយ Chris បានរករឿង Drake ហើយបង្កអោយមានបញ្ហាចលាចលក្នុងក្លឹបរាត្រី ហើយក្លឹបរាត្រីនោះបានប្ដឹងគេទាំង ២ ទាំងសំណុំរឿងមិនទាន់ចាត់ការនៅឡើយ។ មកដល់ពេលនេះក៏មានបញ្ហាថែមមួយទៀត។
គេទាំង ២ នាក់នេះគឺមិនត្រូវគ្នានោះទេ ខណៈដែល Chris តែងតែរករឿង Drake ដោយចោទថាគេដណ្ដើម Rihanna ពីខ្លួនកាលពីឆ្នាំ ២០០៨ ទាំង Drake មិនដឹងអ្វីសោះ។ តែយ៉ាងណារឿងហេតុនៅក្លឹបកំសាន្ត NYC មិនត្រូវបានគេប្ដឹងអ្នកទាំង ២ នោះទេ ព្រោះគេមិនមានសាក្សីគ្រប់គ្រាន់ដែលថាភាពចលាចលបង្កពីអ្នកទាំង ២។ ជាមួយគ្នានេះតារា NBA បាល់បោះ Tony Parker បានប្ដឹងក្លឹបរាត្រីនេះទាមទារ ២០ លានដុល្លាដោយសារតែភ្នែករបស់លោកបានជាំដោយសារតែមានអ្នកលួចវាយលោកក្នុងភាពចលាចលនេះ៕
ដោយ៖ ម៉ូកាប្រភពពី៖ TMZ