កំពត៖ ណាតាយ៉ា គឺជារមណីយដ្ឋាន  កែច្នៃដ៏ទាក់ទាញមួយ  ស្ថិតនៅក្នុងភូមិព្រែកអម្ពិល ឃុំកោះតូច  ស្រុកទឹកឈូ   ដែលមានចម្ងាយប្រមាណជាង  ១៧គីឡូម៉ែត្រ   ពីក្រុងកំពត។ ណាតាយ៉ា  គឺជាពិភពលំហែកាយដ៏ស្ងប់ស្ងាត់មួយ  ដែលផ្តល់នូវបរិយាកាសស្រស់ស្រាយ បរិសុទ្ធ តាមបែបធម្មជាតិពិតៗ។

width=467

ចាប់តាំងពីផ្លូវចូលអមជាជួរដោយ ផ្ទះប្រជាជន លោកអ្នកនឹងទទួលនូវ អារម្មណ៍ប្លែកម៉្យាងជាមួយនឹងការទស្សនា ទិដ្ឋភាពរស់នៅប្រចាំថ្ងៃ របស់អ្នកស្រុកជនបទ។ រមណីយដ្ឋាននេះលាតសន្ធឹង លើផ្ទៃដីដ៏ធំល្វឹងល្វើយ  ឆ្ងាយដាច់កន្ទុយភ្នែក  ដោយមានអតីភាពជា  ព្រះរាជដំណាក់ស្តេច។

ទើបតែក្នុងឆ្នាំ ២០០៧  ស្ត្រីអភិជនមួយរូបបានវិនិយោគ  កន្លែងនេះឱ្យទៅជារមណីយដ្ឋានកែច្នៃមួយ ដើម្បីលើកកម្ពស់សក្តានុពលភាព ទេសចរណ៍ខេត្តកំពតឱ្យកាន់តែ ល្អប្រសើរ។ក្រោមគំនិតច្នៃប្រឌិតរៀបចំឱ្យមានភាពទាក់ទាញដ៏ប្រណិតមិនចាញ់រមណីយដ្ឋានបរទេសមានសំណង់ស្ពានដ៏វែង  ត្រូវបានសង់លយចូលទៅក្នុងសមុទ្រ   សម្រាប់ភ្ញៀវទេសចរឈរស្រូបយកខ្យល់អាកាសបរិសុទ្ធ គយគន់ទិដ្ឋភាពពេលថ្ងៃលិច​ និង ពេលថ្ងៃរះ៕

width=467

width=467

width=467

width=467

width=467

width=467

width=467

width=467

ដោយ៖  វណ្ណៈប្រភព៖  kampot-cambodia