ស្នេហារបស់ Taylor Swift និង Harry Style ហាក់ដូចជាកំពុងតែរមាស់បន្តិចម្ដងៗ ហើយព្រោះតែអ្វីដែលបានកើតឡើងកាលពីម្សិលមិញនេះ។ វានៅគ្រប់ទំព័រសារព័ត៌មានទាំងអស់ ក៏ដូចជាគេហទំព័រផ្សេងៗ ក្រោយពេលដែល Harry គេបានជូនដំណើរមិត្តស្រីគឺនាង Taylor Swift ធ្វើដំណើរទៅអាល្លឺម៉ង់ រួចមកនោះខ្លួនក៏បានទៅចួលរួមជាមួយកម្មវិធីជួបជុំមួយដែលមានសុទ្ធតែស្រីនៅឯបន្ទប់ស្រីៗសកលវិទ្យាល័យ Sheffield។

Taylor Swift ចាកចេញពីអង់គ្លេសទៅអាល្លឺម៉ង់ នៅព្រលានយន្តហោះ
សមាជិក One Direction រូបនេះបានចូលរួមកម្មវិធីជួបជុំជាមួយស្រីៗសាកលវិទ្យាល័យនាម៉ោង ១និង ៣០ នាទីយប់ ភ្លាមៗក្រោយពេលដែលចេញពីព្រលានយន្តហោះជូនដំណើរនាង Taylor គឹក៏បានចូលជួយធ្វើម្ហូបស្រីៗទៀតផង។
ក្នុងពិធីជួបជុំគ្នានោះនិស្សិតស្រីម្នាក់បានសម្រក់ទឹកភ្នែក នៅពេលដែលឃើញ Harry បានចួលមកជួយលាងចានខ្លួន ក្នុងនោះពួកគេក៏បានចែករម្លែកបទពិសោធន៍ផ្ទាល់ខ្លួនផងដែរ ពីការសិក្សានៅសាលកវិទ្យាល័យ ជាដើម។ ចំពោះរឿងនេះមិនទាន់មានប្រតិកម្មពីមិត្តស្រីរបស់គេនោះទេ៕



ដោយ៖ ម៉ូកាប្រភពពី៖ K14