Sunye សមាជិកក្រុម Wonder Girls បានប្រកាសដំណឹងដ៏សប្បាយចិត្តរបស់នាងមួយតាមTwitter ថានាងមានផ្ទៃពោះហើយ ។នៅក្នុង Twitter របស់នាងបាននិយាយថា ក្នុងមួយរយះពេលចុងក្រោយនេះនាងនិងស្វាមីរបស់នាង ពិតជាមានសុភមង្គលណាស់ក្នុងពេលទៅក្រេបទឹកឃ្មុំ ហើយពេលនេះក៏ជាពេលសមគួរមួយដែលគួរតែប្រកាស់រឿងមួយនេះ នាងមានផ្ទៃពោះបីខែហើយនាងសង្ឃឹមថាកូនរបស់នាងនឹងមានសុខភាពល្អ ។
គួរបញ្ជាក់ផងដែរថា Sunye និងស្វាមី James Park រៀបការជាសាធារណនៅថ្ងៃទី ២៦ ខែ មករា ២០១៣ នេះឯងនៅសណ្ឋាគារ Lotte ក្នុង Sogongdong ទីក្រុង Seoul ៕
ដោយ ៖ លីលីប្រភព ៖ k14