កាលពីសប្ដាហ៍មុននេះតារាកំពូលសិចស៊ី កាន លូលូ បានទៅលេងស្រុកកំណើតនៅទីក្រុង Xinyangខែត្រ Henan ហើយនាងបានធ្វើការបរិច្ចាកជាការបូបស្ពាយសម្រាប់ដាក់សម្ភារៈសិក្សាដល់កុមារាក៏ដូចជាកុមារី ដែលពិការហើយកំពុងតែព្យាយាមរស់ដើម្បីក្រេបយកចំណេះដឹងនៅក្នុងសាលាមួយ។/នេះគឺជាការធ្វើវិភាគទានលើកទី ១ របស់នាងហើយចាប់តាំងពីនាងមានឈ្មោះល្បីដោយប្រឡូកក្នុងវិស័យសិល្បះបង្ហាញម៉ូដ ហើយនាងបានប្រាប់ថានាងខ្លោចចិត្តណាស់រាល់ពេលដែលនាងបានមកដល់ស្រុកកំណើតហើយឃើញកុមារក្រីក្រ និងពិការទាំងនោះ ទើបនាងសម្រេចចិត្តថាមកលេងស្រុកកំណើតលើកនេះនាំយកកាដូរមកជូនពួកគេផង។/ចំណែកឯអ្នកវាយតម្លៃតាម Internet ជាច្រើនបាននិយាយខុសៗគ្នា ខ្លះថានាងប្រហែលជាធ្វើបែបនេះដើម្បីជាស្ពានឆ្ពោះទៅកាន់អាជីពសម្ដែង ហើយខ្លះក៏មានការបញ្ចេញមតិវិជ្ជមានចំពោះតារានេះផងដែរព្រោះវាជាអំពើល្អមួយដែលកម្រមានតារានៅស្រុកចិនណាធ្វើបែបនេះណាស់៕

/

/

/

ដោយ៖ ម៉ូកាប្រភពពី៖ k14