Berenice Marlohe តារាកូនកាត់ខ្មែរ បារាំង ដែលនឹងបង្ហាញវត្តមានក្នុងខ្សែភាពយន្ត Skyfall ដែលនឹងមានចាក់បញ្ចាំងក្នុងពេលឆាប់ៗនេះបានផ្ដល់បទសម្ភាសន៍ និងថតរូបដាក់ទស្សនាវត្តី FHM។
តារាសម្ដែងវ័យ ៣៣ ឆ្នាំរូបនេះបានប្រាប់អោយដឹងផងដែរថា តួស្រីក្នុងរឿង James Bond ដែលនាងពេញចិត្តជាងគេនោះគឺតួស្រីក្នុងភាគ GoldenEye។ Berenice នឹងត្រូវបានសម្ដែងក្នុងខ្សែរឿងJames Bond ទី ២៣ នេះដែលនាងនឹងសម្ដែងជាតួស្រីដែល សិចស៊ី និងគ្រោះថ្នាក់។
ភាព សិចស៊ី របស់នាងគឺជាចំណុចសំខាន់មួយដែលនាំនាងអោយមកមានមុខនៅក្នុងខ្សែភាពយន្តSkyfall នេះ។ ជាមួយគ្នានេះផងដែរខ្សែភាពយន្ត Skyfall នឹងមានចាក់បញ្ចាំងនៅកម្ពុជាផងដែរ។ដែលខ្សែភាពយន្តនេះនឹងចាក់បញ្ចាំងជាសាធារណៈក្នុងខែវិច្ចិកានេះ៕

ដោយ៖ ម៉ូកាប្រភពពី៖ starpulse