តារាបង្ហាញម៉ូដស្រី ដ៏ល្បីឈ្មោះរបស់ចិន នាង Naomi អោយដឹងថា ខ្លួនធ្លាប់ត្រូវបានមិត្តប្រុសរបស់ខ្លួនបង្ខំអោយថតរូបអាក្រាតកាយ កាលពីពួកគេ នៅមានទំនាក់ទំនងស្នេហា។
តារាបង្ហាញម៉ូដស្រីរបស់ចិន ដ៏ល្បីឈ្មោះ និងធ្លាប់បានថតរូបសិចស៊ី នាង Naomi កាលពី ពេលថ្មីៗនេះ បានបង្ហើបអោយដឹងថា នាងធ្លាប់ត្រូវបានមិត្តប្រុសរបស់ខ្លួនបង្ខំអោយថតរូបអាក្រាតកាយ កាលពីនៅមានទំនាក់ទំនងស្នេហាជាមួយមិត្តប្រុសម្នាក់នោះ។

បើទោះជានាងបានបង្ហើបយ៉ាងច្រើនពីបញ្ហាដ៏គួរអោយឈឺចិត្ដខាងលើនេះ ប៉ុន្ដែនាងក៏នៅតែអះអាងថា ខ្លួនបានរក្សាអាថ៌កំបាំងនេះអស់រយៈពេលយ៉ាងយូរ ដោយសារមនោសញ្ចេតនាជ្រាលជ្រៅរបស់ពួកគេ។
ថ្វីបើ Naomi មិនបានបញ្ចេញឈ្មោះអ្នកដែលបានបង្ខំអោយនាងថតស្រាត ប៉ុន្ដែអ្នកគាំទ្រភាគច្រើនដឹងច្បាស់ថា នោះគឺជាពិធីករ Quách Ngạn Phù។ អ្វីដែលគួរអោយចាប់អារម្មណ៍នោះ គឺថា ការបង្ហើបខាងលើ ត្រូវបានធ្វើឡើងក្នុងពេលនាងបញ្ចេញកម្រងរូបថតសិចស៊ីថ្មីបំផុតរបស់ខ្លួន៕
ដោយ ៖ សូរីយ៉ាប្រភព ៖ k14