Hugh Jacksman ត្រូវបាន ទស្សនិកជន ស្គាល់ហើយថា ជាតួឯក សំដែងជាតួ X-Man ជាយូរណាស់ មកហើយ ។ តួ X-Man របស់គាត់ ទទួលបាន ការគាំទ្រ ជាខ្លាំង ដោយសារតែ សមត្ថភាព និងការ សំដែង របស់គាត់ ដ៏ល្អ ។

Doបន្ទាប់ពី មានការបដិសេធ ជាច្រើនលើក ច្រើនសារ ទីបំផុត តារាសំដែង Hugh Jackman ត្រូវបាន ក្រុមហ៊ុន Warner Bros ប្រកាស ជាផ្លូវការ ហើយថា គាត់នឹងចូល រួមសំដែង ក្នុងរឿងថ្មី ខាងមុខនេះ​ ដែលជារឿង ថតតាម គំនូរជីវចល ផ្សងព្រេង ដ៏ល្បីគឹ Peter Pan ។ Hugh Jackman ត្រូវបានគេដឹង ថានឹងចូល សំដែងជាតួ កំពូលចោរ សមុទ្រ Blackbeard ដែលជាតួ អង្គចិត្តអាក្រក់ សំខាន់មួយនៅ ក្នុងរឿង Peter Pan ។ ខាងផលិតកម្ម Warner Bros បានប្រាប់ថា Hugh Jackman តែងតែបញ្ចេញ សម្ថភាព នៃការសំដែង ដ៏ល្អរបស់គាត់ ដោយយើង មិនអាចនឹក ស្មានដល់ឡើយ ។ ដូចនេះហើយ យើងជឿជាក់ថា តួអង្គ ចោរសមុទ្រ Blackbeard វាពិតជា សាកសមនិង Hugh Jackman ។

Doរឿងនេះ មិនទាន់ ដាក់ឈ្មោះ ជាផ្លូវការ នៅឡើយទេ តែពួកគេ បានដាក់ឈ្មោះ Project នេះថា Peter Pan ហើយរំពឹង ទុកថា នឹងស្វាគមន៍ ទស្សនិកជន នៅក្នុង កំលុងខែ កក្កដា ២០១៥ ៕

Do

ប្រែសម្រួល ៖ លីលីប្រភព ៖ k14