លោកអ្នកប្រហែលជានៅចាំតារាស្រីស្រស់ស្អាត Megan Fox ហើយមើលទៅ។ ទោះបីជាធ្លាប់ត្រូវបានរងគ្រោះប្រមាថ ពីសំណាក់ Web ព័ត៌មានមិនពិតមួយចំនួនថានាងជាបុរសធ្វើជាស្រីក៏ដោយក៏តារារូបនេះនៅតែមានប្រជាប្រិយភាពហើយកាលពីពេលថ្មីៗនេះនាងបានចូលរូមសម្ដែងក្នុងខ្សែភាពយន្តថ្មីទៀតផងដែលមានចំណងជើងថា This Is 40។/តារាវ័យ ២៦ ឆ្នាំនេះបានរៀបការជាមួយនឹងអតីតតួរអង្គក្នុងរឿងភាគទូរទស្សន៍ដ៏មានប្រជាប្រិយភាព 90210 Brian Austin Green ដែលពួកគេកំពុងតែសម្លឹងទៅកាន់កូនទី ១ របស់ពួកគេក្នុងពេលឆាប់ៗនេះ។ ទោះបីជារៀបការហើយក្ដីក៏តារា Sexy រូបនេះនៅតែមានសម្រស់ Sexy ដែលអាចទាក់ប្រុសៗអោយឈ្លក់វង្វេងបានយ៉ាងងាយ។/ដូចជាឈុតឆាកក្នុងរឿង This Is 40 ថ្មីនេះក្នុង Trailer នាងបានបង្ហាញដើមទ្រូងទ្រលក់ទ្រលន់របស់នាងមើលទៅគួរអោយស្រៀវខ្លួនទៀតផង។ ខ្សែភាពយន្តរឿង This Is 40 នេះនឹងត្រូវបានគេដាក់បញ្ចាំងក្នុងខែ ធ្នូ នេះហើយកម្ពុជាយើងក៏នឹងអាចមានចាក់បញ្ចាំងផងដែរ៕

/

ដោយ៖ ម៉ូកាប្រភពពី៖​ Dailymail