ស្រីស្អាតក្នុងវិស័យភាពយន្ដសិចរបស់ជប៉ុន ចំនួនបីរូប គឺនាង   Yui Tatsumi, Ai Komozi និងTsukasa Aoi កាលពីថ្ងៃទី ១២មករា បានធ្វើសន្និសីទកាសែតមួយដើម្បីឃោសនាឱ្យកម្រងរូបថតថ្មីបំផុតរបស់ពួកគេ នៅហុងកុង ​   និងបានបង្ហើបពីបទពិសោធនៃអាជីពក្នុងវិស័យនេះផងដែរ។width=350

Yui Tatsumi ​កើតនៅឆ្នាំ ១៩៨៤ នាងបានចាប់ផ្ដើមថតរឿងសិច កាលពីមានអាយុ ២៤ឆ្នាំ។ Yui Tatsumi ​ថ្លែងថា មូលហេតុដែលនាំឱ្យនាងថតរឿងសិច គឺដោយសារនាងចង់ចូលរួមក្នុងវិស័យសិល្បៈដោយអន្ទះអន្ទែងពេក។ នាងបន្ដថា ៖ បន្ទាប់ពីបានថតរឿងសិច ខ្ញុំនឹកឃើញស្ដាយក្រោយខ្លាំងណាស់។

ចំណែក Ai Komozi កើតឆ្នាំ ១៩៦៩ ហាក់ដូចមានស្នាមជ្រីវជ្រួញទៅហើយនៅលើផ្ទៃមុខ។ Ai Komozi បានចូលប្រឡូកក្នុងសិល្បៈតាំងពីមានអាយុ ១៧ឆ្នាំ រហូតមកដល់អាយុ ១៨ឆ្នាំ នាងក៏ចាប់ផ្ដើមថតរឿងសិច។ Ai Komozi ថ្លែងថា ៖ ខ្ញុំមានការស្ដាយក្រោយ បន្ទាប់ពីបានថតរឿងសិច ព្រោះដើមឡើយ ខ្ញុំមិនគិតថា ខ្ញុំអាចសំដែង   និងបង្ហាញភាពស្រើបស្រាលបែបនេះ នៅចំពោះមុខមនុស្សរាប់មិនអស់។width=346

រីឯ Tsukasa Aoi វិញ នាងជានារីវ័យក្មេងជាងគេ ដោយកើតក្នុងឆ្នាំ ១៩៩០។   នៅពេលនាងមានអាយុ ១៧ឆ្នាំ Tsukasa Aoi បានបង្ហាញខ្លួននៅលើទំព័រទស្សនាវដ្ដីមួយ ហើយពីរឆ្នាំក្រោយ នាងក៏បានថតស្រាត និងចូលរួមសំដែងក្នុងខ្សែភាពយន្ដសិច។   នាងធា្លប់មានបំណងប្ដូរអាជីព ប៉ុន្ដែដោយសារការផ្លាស់ប្ដូរនេះ មានការលំបាក នាងក៏សម្រេចនៅបន្ដថតរឿងមនុស្សធំនេះ។

យោងតាមទំព័រ Baidu ប្រទេសជប៉ុន មានអ្នកសំដែងភាពយន្ដសិចកាន់តែច្រើនឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ។ ជាមធ្យម ក្នុងមួយឆ្នាំ មានដល់ទៅ ៦,០០០នាក់   បានចូលរួមសំដែងក្នុងវិស័យភាពយន្ដសិចនៅជប៉ុន។width=334

មូលហេតុមួយចំនួន ក្នុងចំណោមកត្តាធំៗ ដែលធ្វើឱ្យមានអ្នកចូលរួមថតរឿងសិចច្រើន គឺដោយសារតែការងារនេះ វាមិនទទួលឥទ្ធិពលពីវិបត្តិសេដ្ឋកិច្ច ហើយអាចរកប្រាក់បានច្រើន  ព្រមទាំងឆាប់ល្បីឈ្មោះ។

 

ដោយ ៖ សីហាប្រភព ៖ VE