ចិន៖ បឹង Sayram គឺជាតំបន់ទេសចរណ៍មួយ ដ៏ធំ និងមានសម្រស់ស្រស់ស្អាត ស្ថិតនៅភាគខាងជើងឈៀងខាងលិចក្នុងតំបន់ Xinjiang Uygur ប្រទេសចិន។ បឹង Sayram ជាបឹងធម្មជាតិមួយ  ដែលសំបូរដោយ  រុក្ខជាតិពណ៌បៃតង  និងសត្វប្លែកៗ  ជាច្រើនរស់នៅក្នុងតំបន់ជុំវិញបឹងនេះ។

width=456

បឹង Sayram គឺជាតំបន់ទេសចរណ៍ដ៏ទាក់ទាញមួយ សំរាប់អ្នកទេសចរណ៍មកកំសាន្តនៅរដូវក្តៅ។ អ្នកទេសចរណ៍ភាគច្រើន  មកកំសាន្តនៅបឹង Sayram  ចូលចិត្តដើរកំសាន្តលើវាលស្មៅខៀវស្រងាត់ដ៏ធំល្វឹងល្វើយ ជិះសេះ និង គយគន់ទេសភាពទឹកបឹង Sayram។

វាលស្មៅដ៏ធំធេង បូករួមជាមួយទេសភាពដ៏ស្រស់ត្រកាលរបស់ជួរភ្នំនៅឯនាយ និងទឹកបឹងខៀវស្រងាត់ ពេញដោយមច្ឆាជាតិ ធ្វើអោយតំបន់ទេសចរណ៍មួយនេះក្លាយជាទីកន្លែងប្រកបដោយភាពទាក់ទាញ ស្រួលដកដង្ហើម និងបាត់អស់ភាពតានតឹង៕

សូមទស្សនា រូបភាពខាងក្រោម!!!

width=456

width=456

width=456

width=456

width=456

width=456

ដោយ៖ វណ្ណៈប្រភព៖ usa.chinadaily