អ្នកស្រុកនៅភូមិ Zhangpu ប្រទេសចិនបានសង់ភូមិមួយដែលមានបណ្ដុំផ្ទះថ្មប្រមាណជាង ៦០០ដើម្បីដាក់អោយជ្រូករស់នៅធ្វើបែបនេះគឺដើម្បីអោយជ្រូករបស់អ្នកស្រុកចិញ្ចឹមនោះអាចរស់នៅបានស្រួលនិងមានផាសុខភាពបន្តិចព្រោះវាគង់តែត្រូវគេសម្លាប់ដដែលនោះទេ។
ជាធម្មតាសាច់ជ្រូកដែលប្រជាជនចិនហូបជារៀងរាល់ថ្ងៃគឺជាជ្រូកកសិដ្ឋានដែលរស់នៅក្នុងទ្រុងរង់ចាំតែសេចក្ដីស្លាប់មកដល់តែប៉ុណ្ណោះ តែសម្រាប់ជ្រូកដែលបានមកកើតក្នុងកសិដ្ឋានក្នុងភូមិZhangpu នេះគឺសំណាងជាងគេតែម្ដងព្រោះសត្វជ្រូកទាំងនោះគឺត្រូវបានគេយកមកអោយរស់នៅក្នុងផ្ទះថ្មរស់ស្រួល ហើយរង់ចាំការស្លាប់ដោយមានន័យមិនដូចជាជ្រូកកសិដ្ឋានឯទៀតដែលរង់ចាំការស្លាប់នៅក្នុងទ្រុងនោះទេ។
ជាទូទៅគេត្រូវចំណាយប្រមាណ ១២៣០ ដុល្លាអាមេរិកដើម្បីសង់ផ្ទះមួយខ្នងតែទោះបីជាយ៉ាងណាម្ចាស់កសិដ្ឋានត្រូវតែចំណាយព្រោះគាត់បានប្រាប់ថា សាច់ជ្រូករបស់គាត់ក៏មានតម្លៃថ្លៃហើយមានគេទិញច្រើនដែរ ព្រោះដោយសារតែជ្រូកដែលបានសម្រាក់គ្រប់គ្រាន់ និយាយរួមគឺរស់នៅក្នុងបរិបទមួយសុខស្រួលជាងក្នុងទ្រុងគឺផ្ដល់បាននូវសាច់ដែលមានរសជាតិឆ្ងាញ់ជាងជ្រូកធម្មតាដែលគេចិញ្ចឹមក្នុងទ្រុង។បើតាមការផ្សាយរបស់បណ្ដាញពត៌មានចិនបានប្រាប់អោយដឹងថា ការចិញ្ចឹមជ្រូកបែបនេះគឺបានផ្ដល់អោយនូវផាសុខភាពដល់ជ្រូក ធ្វើអោយវាមានអារម្មណ៍ល្អ និងមានសុខភាពល្អជាមុនហើយវាពិតជាមានអត្ថប្រយោជន៍ដល់រសជាតិនៃសាច់ជ្រូកពិតមែន។ និយាយរួមគឺអ្វីៗគឺសំខាន់សម្រាប់មាត់មនុស្ស។
ដោយ៖ ម៉ូនីកាប្រភពពី៖ odditycentral