រមណីដ្ឋានប្រាសាទព្រះធាតុ ស្ថិតនៅលើតំបន់ខ្ពង់រាប ដែលមានចំងាយបីគីឡូម៉ែតជាយក្រុងស្ទឹងត្រែង។ ប្រាសាទព្រះធាតុគឺជារមណីដ្ឋានវប្បធម៌មួយ ក្នុងបណ្តារមណីដ្ឋានដ៏ពេញនិយមជាច្រើនទៀត និង ជាទីគោរពសក្ការៈសម្រាប់ប្រជាជន រស់នៅតំបន់នោះ និងភ្ញៀវទេសចរផងដែរ។ រមណីដ្ឋាននេះ គឺជាផ្នែកដ៏សំខាន់មួយនៃប្រវត្តិសាស្ត្រ របស់ខេត្តដែលប្រាសាទនេះត្រូវបានគេកសាងឡើងនៅក្នុងសតវត្សទី៦ គស នៅក្នុងរាជព្រះបាទជ័យវរ័ន្មទី១ដើម្បីគោរពដល់ព្រហ្មញ្ញ សាសនា។ តួប្រសាទ ដែលបានរលំបាក់បែក នៅសល់តែគ្រឹះ និងស្នាមកាំជណ្តើរ ដែលមានន័យថា នេះគឺមានតែតួប្រាសាទតែមួយប៉ុណ្ណោះ។ ចំណែកនៅចំណ្តាលនៃតួប្រាសាទបានបន្សល់ទុកយោនីពាក់ កណ្តាល និងលិង្គព្រះឥសូរពាក់កណ្តាល ដែលយោនី និង លិង្គព្រះឥសូរនេះជានិមិ្មតរូបតំណាងឲ្យព្រះអាទិទេពដែលប្រជាជនរស់នាំតំបន់នេះ និងភ្ញៀវទេសចរមកសុំសេចក្តីសុខសប្បាយ និងសំណាងល្អ។នៅពេលថ្មីៗ នេះ មន្ទីរវប្បធម៌ និង វិចិត្រសិល្បៈខេត្ត ស្ទឹងត្រែង បានកសាងដំបូលមួយធ្វើពីឈើប្រក ទៅលើតួប្រាសាទទាំងមូល ដើម្បីការពារថ្មប្រាសាទ និង វត្ថុបុរាណផ្សេងៗ ពីការបំផ្លាញរបស់អាកាស ធាតុ ដូចជាលិង្គ យោនី និងវត្ថុជាទីគោរពសក្ការៈដទៃទៀត។នៅពីមុខសំណង់ដែលសង់ពីឈើ តាមបណ្តោជណ្តើរ និង ផ្លូវថ្នល់។ មានធ្នឹមបាក់បែកបីបួនដែល បានបន្សល់នៅ ហើយបើទោះបីជាវាបាក់បែកយ៉ាងណាក៏ដោយ ក៏វានៅតែបានបង្ហាញក្បាច់រចនា ដ៏ស្រស់ស្អាតគួរឲ្យស្ងើចសរសើរដដែល ដែលនេះឆ្លុះបញ្ចាំងឲ្យឃើញនូវស្ថាបត្យកម្មបុរាណដ៏អស្ចារ្យរបស់ខ្មែរផងដែរ។ធ្នឹមទាំងអស់នេះត្រូវបានដូនតាខែ្មរ ឆ្លាក់ជារូបនាគ រូបសេះ និងរូបផ្កា ដូច ដូចជារូបអាទិទេពក្នុងព្រហ្មញ្ញសាសនា គឺព្រះវិស្ណុ។រមណីដ្ឋានប្រាសាទព្រះធាតុ ត្រូវបានកសាងឡើងពីឥដ្ឋ និងថ្មបាយក្រៀម។ ទំហំពិតប្រាកដនៃប្រាសាទ គឺប្រហាក់ប្រហែលនឹងទំហំនៃប្រាសាទព្រះគោនៅក្នុងស្រុកថាឡាបូរិវ៉ាត់ផងដែរ៕
សូមទស្សនា រូបភាព ខាងក្រោម!!!


ដោយ៖ វណ្ណៈប្រភព៖