Giola គឺជាឈ្មោះបឹងទឹកប្រៃ នៅជាប់មាត់សមុទ្រ ដែលមានរូបរាងដូចជាអាងហែលទឹក និងពោរពេញទៅដោយទេសភាព  ដ៏ស្រស់ស្អាត  ដែលមានទីតំាងស្ថិតនៅ  លើកោះ Thassos ប្រទេសក្រិក។

អាងហែលទឹកធម្មជាតិ ដ៏ចម្លែក និង មិនគួរឱ្យជឿនេះ  មានសីតុហ្ហភាពទឹកកក់ក្តៅ ជាងទឹកសមុទ្រ ដោយសារតែ អាងហែលទឹក Giola គីសិ្ថតនៅចន្លោះផ្ទាំងថ្មយក្សដ៏ធំ  ស្រូបកម្តៅពីពន្លឺព្រះអាទិត្យ និងផ្តល់កម្តៅបន្តទៅក្នុងទឹក។

ភ្ញៀវទេសចរជាច្រើន ចូលចិត្តទៅកម្សាន្ត នៅទីនេះ រីករាយជាមួយនឹងការហែលទឹក ស្រូបយកខ្យល់អាកាសបរិសុទ្ធ ដេកហាលថ្ងៃនៅលើផ្ទាំងថ្ម ថតទេសភាពដ៏ស្រស់ត្រកាលនៅជុំវិញតំបន់អាងហែលទឹកធម្មជាតិ Giola និង គយគន់ទស្សនីយភាពដ៏អស្ចារ្យជាមួយនឹងក្រុមគ្រួសារ និងមិត្តភក្តិ៕

សូមទស្សនា វីដេអូ ខាងក្រោម

/

/

/

/

/

/

 

ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ hitfull