ភ្នំពេញៈ បើទោះបីជា មួយរយៈពេលនេះ តារាសម្តែងរូបស្រស់ សាច់ម៉ដ្ឋរលោង កញ្ញា គង់ ច័ន្ទស្រីមុំ ត្រូវមហាជនធ្វើការរិះគន់ ដោយមិនសំចៃ មាត់ទៅលើការ ដែលនាងលេចចេញនូវ រូបភាពរួមរស់ ជាមួយគូស្នេហ៍ លោក គឹម សីហា យ៉ាងចាស់ដៃក៏ដោយ ក៏តារាស្រីសម្រស់ ឆើតរូបនេះ នៅតែអះអាងថានាងមិន ទាន់គ្មានរៀបការទេ ហើយនាងក៏មិនខ្វល់ខ្វាយ ចំពោះភ្នែក អ្នកដទៃសំឡឹងមក នាងថាយ៉ាងនោះដែរ។
កាលពីពេលថ្មីៗនេះ គង់ ច័ន្ទស្រីមុំ ត្រូវបានទស្សនិកជន ធ្វើការរិះគន់ចំៗ ទៅលើនាង បន្ទាប់ពីនាងបាន បង្ហោះរូបភាពសិទ្ធស្នាល ជាមួយគូស្នេហ៍ នៅលើគ្រែជាមួយគ្នា មើលទៅប្រាសចាកពី ប្រពៃណីវប្បធម៌ខ្មែរ និងជាគំរូអាក្រក់ដល់ យុវវ័យជំនាន់ក្រោយ និងអ្នកសិស្បៈដូចគ្នា។
គង់ ច័ន្ទស្រីមុំ បានប្រាប់ឲ្យដឹង Looking TODAY ឲ្យដឹងតាមទូរស័ព្ទ ទាំងចិត្តសឿង ថា ពេលនេះនាងកំពុងតែ មានការមមាញឹក ជាមួយការងារគ្មាន ពេលឯណាទៅ យកចិត្តទុក ដាក់លើរឿងផ្សេងទេ ជាពិសេស គឺរឿងរៀបការនេះតែម្តង។ អ្វីដែលនាង និងគូស្នេហ៍ នៅផ្ទះជាមួយគ្នា គឺមិនមែនជាលើកទី១ទេ គឺសង្សាររបស់នាង លោក សីហា កន្លងមកក៏ធ្លាប់ បានចេញចូលផ្ទះ របស់នាងគេងអី ជាដើមគ្មានអី ខាតបង់ទេ ព្រោះថាពេល ដែលគេមកគេង នៅផ្ទះ គឺមានគ្រួសារនាងនៅជាមួយ ហើយពួកនាង ក៏មិនបានធ្វើអី ខុសប្រពៃណីខ្មែរដែរ។
តារាស្រីដែលកំពុងតែព្យាយាម ទាញប្រជាប្រិយភាព ឲ្យកាន់តែមានល្បាញល្បីឡើងវិញនាង ស្រីមុំបានប្រាប់ឲ្យ ដឹងទៀតថា “ចំពោះរឿងរ៉ាវស្នេហា របស់ខ្ញុំនិង បងសីហា មិនមែនទើបតែកើតឡើង ថ្ងៃនេះឬក៏ ម្សិលមិញទេ គឺពួកខ្ញុំចំណាយ ពេលជាច្រើនឆ្នាំ ដើម្បីមើលចិត្ត ថ្លើមគ្នាទៅវិញទៅមក។
បើនិយាយរឿងរៀបការ គឺពួកខ្ញុំមិនទាន់គិតទេ ដោយសារតែពេល នេះកំពុងតែមានការរវល់ រឿងរកស៊ីរៀងៗខ្លួន ទើបមិនទាន់ចង់គិតចាំទំនេរពីការងារប្រហែល ជា៣ទៅ៤ឆ្នាំទៀតចាំគិតក៏មិនទាន់ ហួសពេលដែរ ខ្ញុំក៏មិនបានទៅពិបាកចិត្តរឿងដែលគេរិះគន់មកលើខ្ញុំនោះទេ ព្រោះថាគ្មានអ្នកណា គេដឹងច្បាស់ជាង ខ្លួនខ្ញុំទេមានតែខ្ញុំ សង្សារដឹងថាត្រឹមត្រូវមិនធ្វើខុសប្រពៃណី ខ្មែរដូចគេនិយាយ”។
តួឯកស្រីក្នុងរឿង “ហេតុអីអូនស្រលាញ់គេ” របស់បណ្តាញទូរទស្សន៍ បាយ័នរូបនេះ បានប្រាប់ ឲ្យដឹងទៀតថារូបភាព ដែលនាងបង្ហោះ នៅលើហ្វេសបុកនោះ មិនមែនមានន័យថា នាងនៅ ក្នុងបន្ទប់តែមួយជាមួយ សង្សាររំលងប្រពៃណីទេ ហើយទស្សនិកជន ក៏មិនអាចចោទ ប្រកាន់ មកលើនាងបានដែរ។ តាមការពិតទៅ លោក សីហា គាត់គ្រាន់តែមកផ្លុំសក់ ឲ្យនាងតែ ប៉ុណ្ណោះ មិនបានធ្វើអ្វីលើស ពីនេះទេ ហើយពេលនោះពួកនាង ក៏មិនមែននៅតែ ពីរនាក់ដែរ។
នេះមិនមែនជាលើក១ ទេដែល គង់ ច័ន្ទស្រីមុំ ពើបប្រទះនិងរឿងអាស្រូវ នឹង ទទួលរងការរិះគន់បែបនេះ កាលពីពេលកន្លងមកនាង ក៏បានបែកធ្លាយរូបភាព ថើប បឺតមាត់ជាមួយគូស្នេហ៍ នៅក្នុងទឹកដែរតែរហូត មកដល់ពេលនេះនាងនៅ តែបង្ហាញ សញ្ញាអវិជ្ជមាន រឿងរៀបការដដែល ដោយនាងយកលេស ថារវល់ជាមួយការងារ មិនអាចដកឃ្លាបាន។ តែចំពោះរឿងនេះ ត្រូវបានមហាជន លើកឡើងថាការ ដែលនាងមិនចង់ ចូលរោង ការសំពះផ្ទឹមជាមួយសង្សារធ្វើ ជាប្តីប្រពន្ធស្របច្បាប់ ព្រោះតែនាងខ្លាចពេលរៀប ការ រួចត្រូវធ្លាក់កូដ ដូចតារាស្រីជាច្រើន ដែលមានឈ្មោះល្បី តែដល់ពេលរៀបការមាន គ្រួសារសន្ទុះកេរ្តិ៍ឈ្មោះ ក្នុងពិភពសិល្បៈ ក៏បានធ្លាក់ចុះតាមហ្នឹងដែរ៕





ផ្តល់សិទ្ធិដោយ៖ ដើមអំពិល