ក្នុងរជ្ជកាលដ៏ខ្មៅងងឹតក្រោមការគ្រប់គ្រងរបស់ក្សត្រីបីសាច Ravenna គ្មានទេសិទ្ធិសេរីភាពតែទោះជាយ៉ាងណាក៏នៅតែមានអ្នកដែលរង់ចាំតស៊ូដើម្បីសេរីភាពនិងកំចាត់ចោលមនុស្សអាក្រក់។
នាំមកជូនលោកអ្នកដោយផលិតកររឿង Alice In Wonderland ចូលរួមសម្ដែងដោយតារាល្បីៗជាច្រើន ហើយជាសាច់រឿងមួយដែលគ្រប់គ្នាធ្លាប់ស្ដាប់ពីរឿងនិទាន បន្ទាប់មកមានចេញជាគំនូរជីវចល តែពេលនេះ Snow White បានត្រលប់មកវិញជាមួយនឹងសាច់រឿងដែលសម្ដែងជាភាព-យន្តរំលេចនូវទស្សនិយភាពពិតៗក្នុងរឿង Snow White and The HuntsMan។
ចូលរួមសម្ដែងដោយ៖-Kristen Stewart-Chris Hemsworth-Charlize Theron-Sam Claflin-Sam Sqruellដឹកនាំសម្ដែងដោយ៖ Rupert Sandersនិពន្ធដោយ៖ Evan Daugherty
លោកអ្នកប្រហែលជាធ្លាប់បានទស្សនារឿង Snow White ដែលជាគំនូរជីវចលហើយមើលទៅលោកអ្នកទាំងអស់គ្នាសុទ្ធសឹងតែដឹងថាសាច់រឿងនៃរឿង Snow White នេះគឺយ៉ាងណា។ តែឆ្នាំ២០១២ នេះ Snow White and The HuntsMan គឺខុសប្លែក! ជាសាច់រឿងមួយដែលនិពន្ធសារឡើងវិញដោយ Evan Daugherty ប្រែក្លាយរឿងនិទានមកជាខ្សែភាពយន្តដ៏គួរអោយចាប់អារម្មណ៍មានគ្រប់រសជាតិគ្រប់ឈុតឆាក។ ក្រោមស្នាដៃដឹកនាំរឿងរបស់ Rupert Sanders រួមសម្ដែងដោយតារាភាពយន្តដែលជានិមិត្តរូបក្នុងកម្រងរឿង The Twilight Saga នាង Kristen Stewart បានធ្វើអោយ Snow White and The HuntsMan ក្លាយជាខ្សែភាពយន្តមួយដ៏គួរអោយចាប់អារម្មណ៍ក្នុងឆ្នាំ ២០១២ នេះ។
ហើយកាលពីល្ងាចថ្ងៃទី ៥ ខែមិថុនា ម្សិលមិញនេះផងដែរមានការចាក់បញ្ចាំងរឿង Snow Whiteand The HuntsMan នៅរោងភាពយន្ត Legend Cinema ដែលទទួលបានប្រជាប្រិយភាពជាខ្លាំង។ក្នុងការបញ្ចាំងលើកដំបូង (Premiere) នេះផងដែរគេបានឃើញលោក Jerry Thai និងក្រុមការងារ@HomePhotography សហការជាមួយនឹង Westec Media និង Legend Cinema បាននាំយកតារាModel ដើរតួជា Snow White ដោយកញ្ញា Mouch។

រឿង Snow White and The HuntsMan និងមានចាក់បញ្ចាំងនៅ Legend Cinema និង The Cineplex ចាប់ពីថ្ងៃទី ៧ មិថុនា នេះតទៅ។
ដោយ៖ នីតា