ដោយសារតែសម្រស់ និងភាពប៉ិនប្រសព្វ របស់នាង Kanyaphak Phokesomboon ធ្វើឲ្យនាង បានទទួលជ័យលាភី នៅក្នុងកម្មវិធី Miss Thailand World 2013 ជាបវរកញ្ញាឯក របស់ប្រទេសថៃ ប្រចាំឆ្នាំ ២០១៣នេះ ដែលបានប្រារព្ធឡើងកាលពីថ្ងៃទី៩ ខែមេសា កន្លងទៅនេះ នៅមជ្ឈ-មណ្ឌល Centara Grand Bangkok Convention Centre ទីក្រុងបាងកក។

បវរកញ្ញាឆ្នាំ ២០១៣ របស់ថៃ ស្បែកសខ្ចី រាងស្រឡូនរូបនេះ មានអាយុ ២២ឆ្នាំ កម្ពស់ ១.៧០ម៉ែត្រ និងបន្តតំណាងជាបវរកញ្ញាឯកថៃ ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Miss World 2013 ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី២៨ ខែកញ្ញា ខាងមុខនេះ នៅទីក្រុង Bogor ប្រទេសឥណ្ឌូនេស៊ី ដោយមានបវរកញ្ញាមកពី ១១៣ប្រទេសចូលរួម៕

Looking

Looking

Looking

Looking

 

ដោយ ៖ LookingTODAYផ្តល់សិទ្ធិដោយ ៖ ដើមអំពិល