ទឹកជ្រោះប៊ូស្រា គឺជាតំបន់ទេសចរណ៍ធម្មជាតិ ដ៏ស្រស់ស្អាតមួយ ព័ទ្ធជុំវិញដោយព្រៃឈើពណ៌បៃតង ខៀវស្រងាត់ ដែលមានទីតាំងក្នុងស្រុកពេជ្រចិន្ដា ចម្ងាយ៤៣គីឡូម៉ែត្រពីក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ភ្ញៀវទេសចរជាតិ និង អន្តរជាតិ អាចធ្វើដំណើរទៅកំសាន្តនៅទីនោះ បានតាមផ្លូវដីក្រហម ទឹកជ្រោះដ៏ស្រស់បំព្រងនេះ ជាកន្លែងដ៏គួរអោយចាប់អារម្មណ៍បំផុត សម្រាប់ភ្ញៀវទេសចរដែលចង់ដឹងចង់ឃើញនូវទិដ្ឋភាពទឹកជ្រោះធម្មជាតិ និង បរិយាកាសដ៏ទាក់ទាញនៅក្នុងតំបន់នេះ។ ទឹកជ្រោះនេះ ត្រូវបានបែងចែក ជាបីដំណាក់៖ដំណាក់ទីមួយទឹកជ្រោះមានបណ្ដោយ១៥ម៉ែត្រនិងកម្ពស់ពី៨ទៅ១២ម៉ែត្រ ក្នុងរដូវវស្សា និងកម្ពស់ពី១០ទៅ១៥ម៉ែត្រក្នុងរដូវប្រាំង។ដំណាក់ទីពីរទឹកជ្រោះមានបណ្ដោយ២៣ម៉ែត្រ និងកម្ពស់ពី១៥ ទៅ២០ម៉ែត្រ នៅក្នុងរដូវវស្សា និងមានបណ្ដោយ ២០ម៉ែត្រ និង កម្ពស់ពី ១៨ ទៅ២៥ម៉ែត្រ ក្នុងរដូវប្រាំង។ ទឹកជ្រោះដំណាក់ទីពីរមានចម្ងាយ  ១៥០ម៉ែត្រពីដំណាក់ទីមួយ។ ភ្ញៀវទេសចរមានភាពទាក់ទាញ   យ៉ាងលន្លងលន្លោចជាមួយកន្លែងនេះ។ដំណាកទីបីទឹកជ្រោះ មានល្បឿនហូរធ្លាក់ លឿនជាងដំណាក់ទីពីរ។ ដំណាក់នេះគេមិនអាចទៅដល់បានទេដោយសារ​ទីតាំងនេះស្ថិតក្នុងព្រៃក្រាស់ និងខ្វះការដឹកជញ្ជូន៕

សូមទស្សនា វីដេអូ ខាងក្រោម

/

ដោយ៖ វណ្ណៈប្រភព៖ tourismcambodia