តារាសម្ដែងចិនដីគោកនាង Yang Mi បានច្រានចោលពាក្យចោទប្រកាន់ពីអ្នកបង្ហាញម៉ូដដែលមិនស្គាល់មុខដែលថានាងបានធ្វើការវៈកាត់កែមុខមាត់។ នាងបានប្រាប់ថា កាលដើមឡើយនាងពិតជាមិនសប្បាយចិត្តនោះទេនៅពេលដែលនាងដឹងថាមានគេបង្កាច់បង្ខូចឈ្មោះនាងបែបនេះ ហើយពេលនេះនាងកំពុងតែដើរតួរជាអ្នកចាំមើល គឺចាំមើលថាតើមនុស្សដទៃនឹងនិយាយអំពីនាងយ៉ាងណាទៀត! នេះមិនមែនជាលើកទី ១ ទេដែលមានមនុស្សនិយាយបង្កាច់បង្ខូចឈ្មោះនាងប៉ុន្តែវាគឺហាក់ដូចជាច្រើនដងពេកហើយ ដែលពាក្យមិនពិតទាំងនោះលេចចេញធ្វើអោយនាងស្ទើរតែខូចឈ្មោះ។/បើគេមើលតាមរូបថតរបស់តារារូបនេះតាំងពីក្មេងគេអាចសង្កេតបានថានាងពិតជាអាចមានការទទួលវះកាត់កែច្រមុះរបស់នាងមែន ព្រោះនរណាៗក៏ដឹងដែរថាច្រមុះរបស់នាងស្រួចជ្រុលតាំងពីក្មេងមកម្ល៉េះ ហើយបើធៀបជាមួយរូបភាពបច្ចុប្បន្នមនុស្សភាគច្រើពិតជាយល់ថានាងបានរះកាត់ជាមិនខាន។/តែដោយតាមការបកស្រាយរបស់តារារូបនេះបានអោយដឹងថាច្រមុះរបស់នាងប្លែកជាងកាលពីក៏ព្រោះតែសាច់ថ្ពាល់របស់នាងឡើងពេញជាមុន ហើយនាងបានប្រើប្រដាប់ទុបច្រមុះដើម្បីអោយវារាបស្អាតជាមុនផងដែរ គឺមិនមានការវះកាត់អ្វីនោះទេ៕

ដោយ៖ ម៉ូកាប្រភពពី៖ jaynestars