តារារបស់ Boys over Flowers ត្រូវបានគេជ្រើសរើសជាប្រុសស្អាតបំផុតរបស់កូរ៉េខាងត្បូង សម្រាប់ឆ្នាំ ២០១២។ ប៉ុន្ដែ មនុស្សជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលប្រុសស្អាត Jang Geun Suck ឈរលំដាប់លេខ ២៩។
គេហទំព័រមួយរបស់កូរ៉េខាងត្បូង ថ្មីៗនេះបានបញ្ចេញតារាងមួយស្ដីពីប្រុសស្អាតទាំង ៣០ របស់កូរ៉េខាងត្បូង។ តារាសំដែង និងជាអ្នកចម្រៀង Kim Hyun Joong មិនបានធ្វើឱ្យមានការភ្ញាក់ផ្អើលនោះទេ នៅពេលឈរលំដាប់លេខមួយ។ នៅក្នុងការជ្រើសរើសនានាក្នុងឆ្នាំកន្លង តារាសំដែង Kim Hyun Joong ក៏ឈរនៅលំដាប់ខ្ពស់ផងដែរ។
Kim Hyun Joong ធ្វើឱ្យបេះដូងនារីរាប់មិនអស់ រំជើបរំជួល
Won Bin, Hyun Bin, Kang Dong Won, Gong Yoo, Go Soo, So Ji Sub, Nichkhun និង Song Joong Ki, Jung Woo Sung គឺជាបុ្រសស្អាតល្បីៗនៅក្នុងតារាង top 10 នេះ។
Nichkhun (ឆ្វេង) និង Gong Yoo
ប្រុសស្អាតដែលត្រូវបានគេសោកស្ដាយបំផុតនោះគឺ Jang Geun Suk បើទោះជាត្រូវបានគេស្គាល់ច្រើន និងមានមុខនៅក្នុងកម្មវិធីទូរទស្សន៍ជាច្រើន ប៉ុន្ដែ បុរសនេះជាប់ត្រឹមចំណាត់ថ្នាក់ទី ២៩ប៉ុណ្ណោះ ខណៈដែល Nichkhun តារាចម្រៀងសមាជិករបស់ក្រុម 2PM ជនបរទេស(ថៃ និងអាមេរិក) ដោយសារតែមានសកម្មភាពលេចធ្លោ និងត្រូវបានគេស្រឡាញ់ច្រើន នៅកូរ៉េខាងត្បូង នៅតែត្រូវបានគេជ្រើសរើស ចាត់ចូលក្នុង top 10។
Won Bin និង Jang Geun Suk
Kim Hyun Joong គឺជាអ្នកតំណាងដ៏លេចធ្លោនៅក្នុងវិស័យកំសាន្ដនៅកូរ៉េខាងត្បូងនាពេលបច្ចុប្បន្ន ទន្ទឹមនឹងនេះ ក៏ជាអ្នកសំដែងដែលត្រូវបានគេគាំទ្របំផុតនៅអាស៊ី។
ដោយ ៖ សូរីយ៉ាប្រភព ៖ NS