ទឹកជ្រោះជ្រៃធំ ជាតំបន់ទេសចរណ៍ធម្មជាតិមួយ ដ៏ស្រស់ត្រកាល ដែលមានទីតាំងស្ថិតនៅក្នុងស្រុកសែនមនោរម្យ ចម្ងាយប្រមាណ៤៣គម ពីទីរួមខេត្តមណ្ឌលគិរី
ទឹកជ្រោះជ្រៃធំ ជាកន្លែកំសាន្តមួយ សម្បូរណ៍ដោយ បរិយាកាសធម្មជាតិ ដ៏ស្រស់បំព្រងមានទឹកជ្រោះ ព្រៃឈើ និងសត្វបក្សាបក្សី ជាច្រើនប្រភេទ រស់នៅក្នុងតំបន់នេះ ដែលបានទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិ មកសំរាកលំហែកាយ គ្រប់រដូវ។
ក្នុងរដូវប្រាំង ទឹកជ្រោះមានកម្ពស់ ១៥ម៉ែត្រ និងបន្ទាត់ផ្ចិត២ម៉ែត្រ ហើយក្នុងរដូវវស្សាវិញ ទឹកជ្រោះមានកម្ពស់ ១១ម៉ែត្រ និងបន្ទាត់ផ្ចិត ៨ម៉ែត្រ។ ទឹកជ្រោះនេះព័ទ្ធជុំវិញ ដោយចម្ការស្រឡៅ និងដើមជ្រៃធំៗ ជាម្លប់ដ៏ត្រជាក់៕
សូមទស្សនា រូបភាព ខាងក្រោម!!!


ដោយ៖ វណ្ណៈ