ធម្មជាតិពិតជាអស្ចារ្សហើយលោកអ្នកមួយចំនួនប្រហែលជាធ្លាប់បានស្គាល់ហើយមើលទៅចំពោះទឺកជ្រោះធ្លាក់ពីកំពូលភ្នំដែលមានកំពស់ខ្ពស់ជាងគេបំផុតដល់ទៅ ៣២១២ ហ្វីតឬ ៩៧៩ ម៉ែត្រនោះគឺទឹកជ្រោះ Angel Falls នៅប្រទេស Venezuela ទ្វីបអាមេរិកខាងត្បូង។ ទឹកធ្លាក់នេះកប់ខ្លួនពួនសំងំនៅកណ្ដាលព្រៃអ្នកដែលបានទៅទស្សនានៅទីនោះហើយមុខជាដក់ភ្នែកចេញមិនបានឡើយ ព្រោះវាជាទីកន្លែងមួយដែលមានសម្រស់ធម្មជាតិស្រស់ស្អាតជាខ្លាំង។ អ្នកលោតឆ័ត្រ និងទំលាក់ខ្លួនភាគច្រើនគេនិយាយថា ប្រសិនបើអ្នកចង់ក្លាយជាអ្នកលោតឆ័ត្រពីលើទីខ្ពស់ហើយ មិនបានទៅលោតពីលើ Angel Falls នោះមិនទាន់បានក្លាយជាអ្នកលោតឆ័ត្រពេញឈ្មោះនោះទេ។ យើងក្រលេកទៅមើលទេសភាពទីនោះបន្តិចទៅមើល។







ដោយ៖ Blankប្រភពពី៖ beautifulplacestovisit