Ruco Chan ត្រូវបានគេបោះឆ្នោតជាតារាប្រុសសិចស៊ីជាងគេបំផុត តាមរយៈការបោះឆ្នោតពីអ្នកមើលគេហទំព័រចិន JayneStars.com ដែលគេប្រមូលសម្លេងពីអ្នកអានទាំងហុងកុង ម៉ាកាវ ដីគោកនិងតៃវ៉ាន់ផងដែរ ដែលតារាប្រុសរូបនេះត្រូវបានជាប់ចំណាត់ថ្នាក់លេខ ១ ជាលើកទី ២ ក្នុងរយៈពេល ២ ឆ្នាំមកនេះ។
Ruco ទទួលបាន ២៥៣៨ សម្លេងលើសម្លេងសរុប ១៣៦៣២ សើ្មរនឹង ១៩ ភាគរយ។
លេខ ២ ត្រូវបានដល់តារាជើងចាស់លោក Kevin Cheng ជាមួយនឹងសម្លេងគាំទ្រចំនួន ១១១៣សម្លេងដែលទោះបីជាលោកមានអាយុ ៤៣ ឆ្នាំហើយក្ដីក៏នៅតែមានមនុស្សគិតថាចាស់សិចស៊ីដែរ។
លេខ ៣ បានទៅលើតារាវ័យ ២៨ ឆ្នាំ Him Law ដែលជាតួរឯកក្នុងរឿង Young and Dengerous ជាមួយនឹងសម្លេងគាំទ្រចំនួន ១០៩៥ សម្លេង៕

ដោយ៖ ផានិតប្រភពពី៖ jaynestars