សារមន្ទីរជនជាតិភាគតិច ជាតំបន់ទេសចរណ៍បុរាណវត្ថុមួយ ដែលបានផលិតឡើងដោយដៃ ធ្វើអំពីឈើ ដ៏ប្រណិត ដោយជនជាតិភាគតិច ដែលមានទីតាំងស្ថិតនៅ ក្នុងខេត្តរតនគិរី។
សារមន្ទីរជនជាតិភាគតិច ជាអគារបុរាណមួយ ត្រូវបានកសាងឡើងដើម្បីរក្សាទុកនិង បង្ហាញពី បុរាណវត្ថុ ដ៏មានតំលៃ ជាច្រើនប្រភេទ របស់កុលសម្ព័ន្ធបុរាណ ដូចជាឧបករណ៍ តន្ដ្រី ឧបករណ៍ធ្វើកសិកម្ម ឧបករណ៍នេសាទ និង ក្រណាត់ របស់ក្រុមកុលសម្ព័ន្ធ ភ្នំបុរាណ ដែលរស់នៅក្នុងខេត្តរតនគិរី។
ភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិ ជាច្រើន ចូលចិត្តមកកំសាន្តនៅតំបន់នេះ រីករាយជាមួយនឹងការទស្សនា នូវបុរាណវត្ថុ ជាច្រើនប្រភេទ និងស្តាប់រឿងនិទាន ទាក់ទងនឹងការបង្កើតឧបករណ៍បុរាណវត្ថុទាំងនោះ។រឿងព្រេង អំពីការបង្កើតគង របស់ជនជាតិភាគតិច មានដូចខាងក្រោមៈ៖កាលពីព្រេងនាយ មានប្ដីប្រពន្ធមួយគូ ដែលបានដាំផ្កា នៅតាមមាត់អូរ។ ប្រពន្ធជាអ្នកថែរក្សាផ្កា ប៉ុន្ដែ នៅព្រឹកមួយ នាងក្រោកឡើង មើលផ្កា ស្រាប់តែ ផ្កាត្រូវបានបំផ្លាញអស់។ នាងបានប្រាប់ប្ដី របស់នាង នូវអ្វីដែលនាងបានឃើញ។នាងជា ប្រពន្ធបានវិលត្រលប់ចូលទៅក្នុងសួន ហើយចាប់ផ្ដើមដាំផ្កាឡើងវិញ។ ប៉ុន្មានថ្ងៃក្រោយមក ប្ដីរបស់នាងបានទៅលាក់ខ្លួនក្នុងព្រៃជិតកន្លែងដាំផ្កា។ ប្ដីរបស់នាង បានឃើញខ្មោចមួយ មកជិតផ្កា បុរសជាប្ដីចេញមកពីក្នុងព្រៃ ហើយបានចាប់ខ្មោចនោះ នាំយកខ្មោចទៅផ្ទះរបស់ខ្លួន។ខ្មោច បានសូមអភ័យទោសដល់ប្ដីប្រពន្ធ ឱ្យអត់ទោស ឱ្យខ្លួន ដោយខ្មោចនោះ សន្យាថា នឹងធ្វើគង មួយឈុតសម្រាប់ប្ដីប្រពន្ធ ដែលពួកគេអាច លេងបាន។ ចាប់តាំង ពីថ្ងៃនោះមក ប្រជាជនជនជាតិភាគតិច ទំពួន ក៏មានគង លេង មកដល់សព្វថ្ងៃនេះ៕
សូមទស្សនា រូបភាព ខាងក្រោម!!!


ដោយ៖ វណ្ណៈ