Selena និង Justin Bieber​ ជៀសវាងការស្និតស្នាល ជាមួយគ្នាក្នុងពេលបង្ហាញខ្លួននៅក្នុងកម្មវិធី BMA 2013 តែត្រូវបាន Taylor Swift ប្រទះឃើញថើបគ្នានៅក្រោយឆាក​ ធ្វើអោយTaylor Swift ភ្ញាក់ផ្អើល ។

/មុនពេលកម្មវិធីចាប់ផ្តើម ព័ត៌មានមួយបានប្រាប់ពីកន្លែងអង្គុយ ដែលគេបានរៀបចំអោយJustin Bieber អង្គុយជិត Selena ទើបធ្វើអោយទស្សនិកជន រង់ចាំតាមដានមើលថា តើពួកគេនិង បង្ហាញខ្លួនជាមួយគ្នាឬទេ ពេលដើរលើកំរាលព្រំខៀវ ។ តែ Selena និង Justin បានឆ្លើយតបវិញ ដោយការដើរបែកគ្នា ហើយសូម្បីតែពេលអង្គុយជិតគ្នា​ ក៏គ្មានភាពស្និតស្នាលដែរ ដែល Justin អង្គុយបែរមុខទៅខាងណាផ្សេង ខុសពី Selena ។ តែក្រោយមកត្រូវពេលTaylor Swift ចុះមកខាងក្រោយវិញ នាងបានប្រទះឃើញ Selena ថើបថ្ពាល់ Justin Bieberហើយមានភាពស្និតស្នាលយ៉ាងផ្អែមល្ហែម ។ Taylor រាងភាំងមួយភ្លែត ហើយក៏ដើរចេញដូចជាអៀន ជំនួសគេទាំង ២ ។រូបថតដែលថតជាប់ Selena និង Justin ថើបគ្នានេះ ជាសញ្ញាមួយថា គូរស្នេហ៍នេះកំពុងតែមានភាពស្និតស្នាលផ្អែមល្ហែមជាមួយគ្នា សារជាថ្មីម្តងទៀតហើយ ៕

/

ដោយ ៖ លីលីប្រភព ៖ k14