បន្ទាប់ពីការបាត់មុខមួយរយៈ ក្រុមតារា kpop ដ៏ cute ស្រស់ស្អាត T-ARA នឹងមានវត្តមាន សារជាថ្មី នៅដើមខែកញ្ញានេះ។ 

T-ARA បានបង្ហោះរូបភាព នៅលើទំព័រ Facebook ព្រមទាំងបានសរសេរថា “T-ARA IS BACK!!!!!”។ T-ARA បានបាត់ខ្លួនរយៈពេល ១ឆ្នាំហើយមកទល់ពេលនេះ ចាប់តាំងពីពួកគេ បានចេញបទចំរៀង ចុងក្រោយ “Hide & Seek.” មក។ Core Contents Media ទីភ្នាក់ងារ របស់ T-ARA បានបង្ហោះរូបភាពសខ្មៅ ដែលបង្ហាញពី ភាពស្រស់ស្អាតរបស់ពួកគេ។ កាលពីមុន T-ARA បានបង្ហាញពីភាពសិចស៊ីបែបយុវវ័យ ប៉ុន្តែឥលូវ នេះ វាត្រូវបានឲដឹងថា ការវិលត្រលប់របស់ពួកគេ នឹងមានភាពផ្ទុយស្រឡះ ខុសពីមុន។ គូរឲរំលឹកផងដែរថា មុននេះបន្តិចJiyeon និង Hyomin បានចេញបទចំរៀងទោល ដែលមាន លក្ខណៈសិចស៊ី។
លើសពីនេះទៅទៀត សំរាប់ការវិលត្រលប់នេះ ពួកគេនឹងសំដែងជា club music និងតន្រ្តី EDM មួយប្រភេទ ដែលពួកគេមិនធ្លាប់បានធ្វើពីមុនមក ដែលគេហៅថា Big Room។


ប្រែសំរួលដោយ៖ មុន្នីប្រភព៖ blog