កម្មវិធីមហោស្រពតន្រី Asian Idol Awards 2013 គឺជាកម្មវិធីប្រគល់ពានរង្វាន់ ជូនទៅតារាៗល្បីៗនៅទ្វីបអាស៊ី ដែលបានកសាងឈ្មោះល្បី ក្នុងកំលុងពេលមួយឆ្នាំនេះ ។
ឆ្នាំនេះកម្មវធី Asian Idol Awards 2013 បានប្រារព្ធធ្វើឡើងនៅទីក្រុង ប៉េកាំង ប្រទេស ចិន ។EXO ដែលជាក្រុមចំរៀងបុរសថ្មីរបស់ផលិតកម្ម SM Entertainment របស់កូរ៉េ ដែលមានសមាជិក ១២ អ្នកដែលចែកចេញជា EXO-M EXO-K នោះទទួលបានពានរង្វាន់ ក្រុមចំរៀងអាស៊ីដែលល្បីជាងគេ (Asian Popular Group Award) ។ ចំណែក Kangta ក៏ជាតារាស្ថិតក្នុងផលិតកម្ម SM Enter-tainment ជាមួយ EXO ផងដែរនោះ ជាតារាចំរៀង និងសំដែង ទទួលបានពានរង្វាន់ កំពូលតារាដែលមានសមត្ថភាពច្រើន (Overseas Multi-Entertainer Award)។
គួរបញ្ជាក់ផងដែរថា EXO គឺជាក្រុមចំរៀងបុរសទីមួយ ដែលបំបែកឯកទក្តកម្ម របស់ក្រុមចំរៀងសិស្សច្បង Girl Generation ផ្នែកលក់ថាសចំរៀងបានច្រើនបំផុត ។ ពានរង្វាន់នេះពិតជាសាកសមសំរាប់ក្រុម EXO មែន ៕
ដោយ ៖ លីលីប្រភព ៖ allkpop