លោកអ្នកទាំងអស់គ្នាធ្លាប់ញុំាស្ករគ្រាប់ Mentos ហើយមែនទេ? ស្ករគ្រាប់នេះល្បីទូទាំងពិភពលោក ក៏ប៉ុន្តែគួរណាដឹងថាវាអាចមានអ្វីកើតឡើងនៅពេលដែលលោក អ្នកញុំាវាបណ្ដើរផឹកCoca Cola, Pepsi ឬសូដា បណ្ដើរនោះ ប្រយ័ត្នផ្ទុះក្បាល! នេះគឺជាពាក្យដែលគេនិយាយនៅពេលដែលគេឃើញមនុស្សម្នាក់កាន់ Coca Cola ឬ Pepsi ឬសូដា ជាមួយនឹងស្ករគ្រាប់Mentos។/វាជាធាតុប្រតិកម្មមួយដែលជាការប្រតិកម្មរវាងស្គរគ្រាប់ Mentos ជាមួយនឹង Coca ColaPepsi ឬសូដា ដែលងបង្កើតចេញជាពពុះហ្គាសហើយអាចបណ្ដាលអោយផ្ទុះបាន។ ធាតុប្រតិកម្មនេះខ្លាំងបំផុតនៅពេលគេដាក់ Mentos Mint Original ទៅក្នុងសូដាសុទ្ធ ចំពោះស្ករMentos Fruit ក៏អាចមានប្រតិកម្មដែរ ប៉ុន្តែវាអាចខ្សោយជាង Mentos Mint ហើយចំពោះទឹកក្រូច Coca គ្មានជាតិស្ករគឺវាមានប្រតិកម្មជាង Coca ធម្មតា។ អាចក្រលេកមើលវីដេអូពីក្រុមMythBuster ខាងក្រោមនេះបាន ហើយគួរចងចាំថាមិនត្រូវញុំា Mentos ជាមួយនឹងសូដាឬCoca Cola, Pepsi នោះទេ៕

ដោយ៖ ម៉ូកាប្រភពពី៖ Youtube