នៅក្នុងការចូលរួមក្នុងកម្មវិធី USA Today កាលពីពេលថ្មីៗនេះ ក្រៅពីបង្ហើបអោយដឹង ពីកូនប្រុសដ៏ល្បីល្បាញរបស់ខ្លួន នាង Pattie Mallette ម្ដាយរបស់  Justin ក៏បានបង្ហើបអំពីអតីតកាលរបស់ខ្លួនផងដែរ។

/

Pattie Mallette ថ្លែងថា ខ្លួនត្រូវចិញ្ចឹម Justin  តាំងតែពីទើបមានអាយុ ១៧ឆ្នាំ។ កាលពីនាងមានអាយុ ១៤ ទៅ ១៥ឆ្នាំ ពេលនោះនាងកំពុងតែញៀនថ្នាំ និងត្រូវគេរំលោភផ្លូវភេទតាំងពីនៅក្មេង។ Pattie Mallette អោយដឹងថា ៖ ខ្ញុំយល់ពីអារម្មណ៍ និងកំហុសដែលស្ដ្រីមួយចំនួនត្រូវគេរំលោភ បំពាន។ នាងបន្ថែមថា ៖ កាលណោះ ខ្ញុំញៀនថ្នាំខ្លាំងណាស់ ហើយយើងមានសភាពតោកយ៉ាកបំផុត។

/

គេបានដឹងថា បន្ទាប់ពីបានទទួលការព្យាបាលជម្ងឺផ្លូវចិត្ត និងបង្កើនសមត្ថភាពធ្វើជាម្ដាយ ធ្វើអោយ Pattie Mallette មានការផ្លាស់ប្ដូរទាំងស្រុង និងអាចចិញ្ចឹមកូនប្រុសរបស់ខ្លួន គឺ Justin Bieber រហូតដល់គេមានឈ្មោះល្បីបែបនេះ៕

 

ដោយ ៖ សូរីយ៉ាប្រភព ៖ k14