Nichkhun សមាជិកក្រុម 2PM បានបង្ករអោយមានគ្រោះថ្នាក់ចរាចរណ៍មួយកាលពីសប្ដាហ៍មុនដោយបានជិះទៅបុកនិស្សិតសាលាពេទ្យម្នាក់ដែលកំពុងជិះម៉ូតូ ធ្វើអោយនិស្សិតម្នាក់នោះរងរបួសជាដំណំ។
និស្សិតរងគ្រោះត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យដែលនៅជិតបំផុតដើម្បីទទួលការព្យាបាល។ ជនរងគ្រោះបានបែកក្បាល និងមានឈាមចេញតាមត្រចៀក។ ចំណែកឯតារា 2PM Nichkhun ក៏រងរបួសស្រាលដែរ ប៉ុន្តែអ្វីដែលធ្វើអោយគេមិនដឹងខ្លួននោះគឺមិនមែនមកពីគ្រោះថ្នាក់នោះទេគឺមកពី Nichkhun ស្រវឹង ហើយសុរានេះហើយដែល ជាមូលហេតុធំនៃការបង្ករហេតុគ្រោះថ្នាក់មួយនេះ។និស្សិតរងគ្រោះមកដល់ពេលនេះគេបានរួចផុតពីគ្រោះថ្នាក់ហើយប៉ុន្តែគេនៅមានបញ្ហាជមួយនឹងខ្នងរបស់គេដែលហាកដូចជារងគ្រោះយ៉ាងដំណំពេក នាំអោយឆ្អឹងខ្នងរបស់គេមិនអាចអង្គុយបានយូរនោះទេ៕
ដោយ៖ ម៉ូកាប្រភពពី៖ Soompi