កំពូលតារាបង្ហាញម៉ូដលំដាប់ពិភពលោក Anja Rubik មិនត្រឹមតែបង្អួតជើងទាំងស្រុង និងឆ្អឹងត្រគាកប៉ុណ្ណោះទេ ប៉ុន្ដែនាងក៏បានធ្វើអោយអ្នករាល់គ្នាដឹងថា ខ្លួនមិនបានស្លៀកខោទ្រនាប់ទៀតផង។

បង្ហាញខ្លួននៅក្នុងរាត្រីបង្ហាញម៉ូដែល Met Gala​ ២០១២ ដែលត្រូវបានរៀបចំធ្វើឡើងនៅឯសារមន្ទីរសិល្បៈ Metropolitan, New York អាមេរិក តារាបង្ហាញម៉ូដ Anja Rubik ស្លៀករ៉ូបរលោកពណ៌កាកអំពៅរបស់អ្នករចនា Anthony Vaccarello។ រ៉ូបនេះត្រូវបានកាត់ឆែករហូតដល់ចង្កេះ។ រីឯផ្នែកខាងលើវិញក៏ត្រូវឆែកព័ទ្ធឆៀងកណ្ដាល បង្ហាញដើមទ្រូងខាងស្ដាំគួរអោយចាប់អារម្មណ៍។

/

/

រ៉ូបនេះបានធ្វើអោយតារាបង្ហាញម៉ូដវ័យ ២៨រូបនេះលេចធ្លោជាងគេដោយសារតែភាពសិចស៊ី។ មិនត្រឹមតែប៉ុណ្ណោះ នាងថែមទាំងកាច់រាងបង្ហើបជើង ធ្វើអោយទស្សនិកជនមួយចំនួនស្ទើរតែចេញឈាមច្រមុះ។ ទន្ទឹមនឹងនេះ កំពូលតារាជនជាតិ ប៉ូឡូញនេះក៏មិនលាក់បាំងការដែលនាងមិនស្លៀកខោក្នុងនោះដែរ។

/

Anja Rubik មានស្រុកកំណើតនៅប្រទេស ប៉ូឡូញ និងមានឈ្មោះល្បីល្បាញក្នុងវិស័យបង្ហាញម៉ូដក្នុងពិភពលោក។ នាងគឺជាតារាបង្ហាញម៉ូដម្នាក់ក្នុងចំណោមកំពូលតារាបង្ហាញម៉ូដដែលរកបានប្រាក់ច្រើនបំផុតក្នុងពិភលោកក្នុងឆ្នាំ ២០១១ ដោយសារអាច គ្រប់គ្រង ឆាកបង្ហាញម៉ូដែល និងក្របទស្សនាវដ្ដីល្បីឈ្មោះនានា។

/

Angelina Jolie ក៏ធ្លាប់បង្ហាញជើងបែបនេះ ប៉ុន្ដែមិនហួសហេតុដូច Anja Rubik នោះទេ៕

ដោយ ៖ សូរីយ៉ាប្រភព​៖ dailymail/VE