តារាស្រស់ស្អាត ដើមទ្រូងធំជាងគេ ក្នុងវិស័យសិល្បៈចិន និយាយពី ប្រភេទបុរសដែលនាងស្រឡាញ់ចូលចិត្តនោះគឺ ជាបុរសដែលមិនសង្ហារ ប៉ុន្ដែត្រូវធាត់បន្ដិច។

Liu Yan កំពុងក្លាយជា ឈ្មោះម្នាក់ដែលត្រូវបានគេស្គាល់ច្រើនបំផុតតាមរយៈបណ្ដាញព័ត៌មានចិន។ ចាប់តាំងពីបានចូលរួមក្នុងការថតខ្សែភាពយន្ដ Mural / Painted Wall រួមជាមួយនឹងការបង្ហាញខ្លួនក្នុងព្រឹតិការណ៍ធំៗ និងពិធីសម្ភោធបញ្ចាំងខ្សែភាពយន្ដ Liu Yan ដែលធ្លាប់ជាអ្នកបង្ហាញម៉ូតសាមញ្ញ ពេលនេះបានក្លាយជាតារាដ៏ល្បីឈ្មោះ។
ស្រីស្អាត អាយុ ៣០នេះ ក្លាយជាតារាល្បីដោយប្រើប្រាស់រយៈពេលខ្លី ក៏ពិតមែន ប៉ុន្ដែ Liu Yanមិនបានប្រើវិធីសិចស៊ីដូចតារាចិនភាគច្រើននោះទេ នាងមានវិធីផ្សេង គឺធ្វើអោយអ្នកគាំទ្រ កាន់តែចូលចិត្តនាង ដោយភាពស្រស់ស្រាយ រាក់ទាក់ តាមបែបមិនសិចស៊ី។ ក្រៅពីនេះ នាងថែមទាំងបានបញ្ជាក់ពីសមត្ថភាពរបស់ខ្លួន នៅក្នុងផ្នែកផ្សេងៗ ដូចជា ចម្រៀង រាំ ថតកុន ឬធ្វើជាពិធីការនី។ល។ ដូច្នេះ នាងមិនត្រូវបានគេស្អប់នោះទេ។


ក្នុងពេលថ្មីៗនេះ Liu Yan បានបង្ហើបអោយដឹងថា ប្រភេទបុរសដែលនាងពេញចិត្ត នោះគឺជាបុរសដែលមានចិត្តស្រឡាញ់នាង មានចរិតកំប្លែង ប៉ុន្ដែត្រូវបានរាងធាត់បន្ដិច។
រាងធាត់ ? ពិតជាមិនគួរអោយជឿ ! ប៉ុន្ដែ Liu Yan បានបកស្រាយថា បុរសមានរាងស្គម ដូចជាមិនសូវមានសុវត្ថិភាពប៉ុន្មាននោះទេ៕
ដោយ ៖ សូរីយ៉ាប្រភព ៖ zing