កាលពីចុងសប្ដាហ៍កន្លងមកនេះមានសារព័ត៌មានលើ Internet របស់ចិនបានចុះផ្សាយព័ត៌មានក្ដៅស្លឹកត្រចៀកមួយដែលគេបានចុះថាម្ចាស់បទចម្រៀង Gangnam Style គឺ Psy ដែលជាបុរសមានគ្រួសារកូន ២ ហើយមកនោះ មានសម្ព័ន្ធភាពស្នេហាជាមួយនឹងមេក្រុម Girls' Generation គឺនាងYoonA។
តាមការចុះផ្សាយ គេបានចុះផ្សាយថាពួកគេទាំង ២ បានលួចលាក់ស្រលាញ់គ្នាមកជាង ៦ ខែមកហើយ តែជុំវិញបញ្ហានេះអ្នកនាំពាក្យរបស់ SM Entertaiment បានបដិសេធរឿងនេះទាំងស្រុងជាមួយនឹងការបកស្រាយថា វាមិនមែនជាការពិត ហើយចុះព័ត៌មានអោយតែមានអ្នកចូលមើល។អ្នកនាំពាក្យរបស់ SM Town រូបនេះបានបន្តផងដែរថាវាមិនជាបញ្ហាអ្វីនោះទេ ដែលគេបានទទួលព័ត៌មានអាក្រក់ ពីសំណាក់សារព័ត៌មានចិន ព្រោះវាមិនមែនជាលើកទី ១ នោះទេ ហើយចំពោះព័ត៌មានមួយនេះក៏មិនចាំបាច់អោយមានវិធានការណ៍អ្វីច្រើននោះទេព្រោះវាគ្រាន់តែជាព័ត៌មានដែលសរសេរអោយតែមានមនុស្សចូលមើលប៉ុណ្ណោះ។ជាមួយគ្នានេះផងដែរថ្ងៃដែលព័ត៌មាននេះចេញមកនោះវាត្រូវបានក្លាយជាព័ត៌មានដែលពេញនិយមជាងគេនៅលើបណ្ដាញ Internet ហើយក៏មានមនុស្សជាច្រើនមិនយល់ស្របផងដែរ៕
ដោយ៖ ម៉ូកាប្រភពពី៖ Soompi