ភ្នំបាខែង ជាប្រាង្គប្រាសាទមួយ ដ៏ល្អប្រណិត ត្រូវបានកសាងឡើងជាងពីរ សតវត្សរ៍ មុនប្រាសាទអង្គរវត្ត ដែលមានទីតាំងស្ថិតនៅក្នុងខេត្តសៀមរាប។
ភ្នំបាខែង ជាប្រាសាទបែបហិណ្ឌូ ដែលបានកសាងដំបូង ក្នុងទម្រង់ជាប្រាសាទភ្នំ សំរាប់ឧទ្ទិសដល់ព្រះសិវៈ។ ប្រវត្តិវិទូជាច្រើន ជឿជាក់ថា ភ្នំបាខែងស្ថិតនៅក្នុងសម័យកាល ដ៏រុងរឿងបំផុតរបស់ខ្មែរ និង ជាប្រាសាទ ដ៏សំខាន់នៃ តំបន់អង្គរ។ ប្រាសាទមានស្ថាបត្យកម្ម នៃរាជធានីថ្មី ដែលព្រះបាទយសោវរ្ម័ន បានកសាងឡើងនៅពេល ព្រះអង្គ ប្ដូររាជធានីពីរាជធានី ហរិហរល័យ ក្នុងតំបន់រលួស ដែលមានទីតាំងនៅភាគអាគ្នេយ៍។
បច្ចុប្បន្ន ប្រាសាទភ្នំបាខែង ដែលមានទីតាំងនៅលើកំពូលភ្នំ បានប្រែក្លាយទៅជាតំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត ដ៏ល្បីល្បាញបំផុត នៅលើពិភពលោក និង ជាកន្លែង ដ៏ស្រស់ស្អាត និង ទាក់ទាញ សំរាប់ភ្ញៀវទេសចរណ៍ជាតិ និង បរទេស គយគន់ថ្ងៃលិច៕
សូមទស្សនា រូបភាព ខាងក្រោម!!!







ដោយ៖ វណ្ណៈ