ស្ទើរតែមិនគួរអោយជឿ ៖ វីដេអូរន្ធត់មួយ ត្រូវបានគេបង្ហោះឡើងចូលទៅក្នុងបណ្តាញគេហទំព័រវីដេអូដ៏ពេញនិយម យូធូប កាលពីថ្ងៃ ៥ ម្សិលមិញនេះ ស្តីពីករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបានកើតឡើងនៅក្នុងប្រទេសចិន នោះគឺ បុរសដែលជាអ្នកបើកបររថយន្តក្រុងត្រូវបានខ្ទាត និងប៊ើតចេញតាមបង្អូច អំឡុងពេលមានគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនេះ

គួររំឭកផងដែរថា ករណីគ្រោះថ្នាក់ខាងលើនេះ ត្រូវបានថតជាប់តាមរយៈកាម៉េរ៉ាសុវត្ថិភាពយ៉ាងណាមិញ មកទល់នឹងខណៈនេះ បើយើងងាកក្រឡេកទៅមើលបណ្តាញអ៊ិនធើណេតវិញ មិនទាន់មានប្រភពច្បាស់ការណ៍ណាមួយ អះអាងអោយដឹងច្បាស់នោះទេ ស្តីពីករណីគ្រោះថ្នាក់មួយនោះ ពោលគឺ មិនទាន់បានដឹង ពីទំហំនៃការខូចខាត មិនទាន់បានដឹងច្បាស់ ថាតើពិតជាមានក្រុមមនុស្សរងរបួសធ្ងន់ ឬក៏ស្រាល ឬក៏អាចស្លាប់បាត់បង់ជីវិតសូម្បីតែមូលហេតុ ដែលមាននាំអោយកើតមានឡើង នូវគ្រោះថ្នាក់ចរាចរណ៍មួយនេះ ក៏មិនទាន់បានបញ្ជាក់អោយដឹងដូចគ្នាដែរ។

តែទំព័រយើងខ្ញុំ និងព្យាយាមក៏ដូចជាខិតខំស្វែងរកព័ត៌មានបន្ថែម មកចុះផ្សាយបន្ត ដើម្បីអោយដឹងមូលហេតុពិតនាពេលក្រោយ ។ ខាងក្រោមនេះ គឺជាវីដេអូ ជ្រាបកាន់តែច្បាស់តាមដានទស្សនាទាំងអស់គ្នាណា៎ ៖
បញ្ជាក់ ៖ ត្រូវមានការប្រុងប្រយ័ត្នអោយបានខ្ពស់ ក្នុងការបញ្ជាយានយន្ត គោរពអាយុជីវិតខ្លួនឯង និងអ្នកដទៃ ផ្តើមចេញពីការគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាណា ៕
ដោយ ៖ ពិសីប្រភព ៖ យូធូប & liveleak