បន្ទាប់ពីស្លៀកឈុតមើលឃើញសាច់ខ្ចី ទៅមើលការប្រកួតបាល់ទាត់ តារាចម្រៀង Sun Jingyuanបន្ដធ្វើអោយកក្រើកនៅក្នុងប្រទេសចិន  នៅពេលសំដែងនៅលើឆាកក្នុងសម្លៀកបំពាក់ស្ដើងមើលឃើញសាច់។

កាលពីថ្ងៃទី ២៨ មិថុនា តារាចម្រៀងចិន Sun Jingyuan បានស្លៀកឈុតសិចស៊ីដ៏អស្ចារ្យទៅមើលការប្រកួតបាល់ទាត់នៅក្នុងបារមួយកន្លែង។ ឈុតសិចស៊ីរបស់នាងបានធ្វើអោយអ្នកនៅក្បែរនោះត្រូវស្រវាងភ្នែក។ នៅពេលឆ្លើយតបទៅនឹងសំនួរ នាងថ្លែងថា នឹងស្លៀកបែបនេះជាបន្ដទៀត។

/

/

ក្រោយមក នៅថ្ងៃទី ១កក្កដា ស្រីស្អាតរូបនេះបានធ្វើអោយមានការភ្ញាក់ផ្អើលសារជាថ្មី។ លើកនេះSun Jingyuan បានបង្ហាញខ្លួននៅក្នុងពិធីប្រគល់ពាន់រង្វាន់ ស្រីស្អាត Euro 2012 ជាមួយនឹងតួនាទីជាគណកម្មការ និងភ្ញៀវសំដែង។ នៅក្នុងពេលសំដែង និងច្រៀងបទចម្រៀងក្នុងអាលប៊ុមរបស់ខ្លួន Sun Jingyuan ​បានធ្វើអោយទស្សនិកជន ក្ដៅភ្នែក ដោយសារតែឈុតឆាកដោះសម្លៀកបំពាក់របស់នាង។

/

Sun Jingyuan មិនត្រឹមតែសំដែងដោយភាពសិចស៊ីនោះទេ នាងថែមទាំងបានលើកទឹកចិត្តដល់ទស្សនិកជន អោយមានការស្លៀកពាក់បែប ក្ដៅស្អុះ ផងដែរ។

/

គួរបញ្ជាក់ថា Sun Jingyuan គឺជាតារាចម្រៀងចិន ដែលត្រូវបានជ្រើសរើសជាអគ្គរដ្ឋទូតសម្រាប់ផ្សព្វផ្សាយ Olympic London ឆ្នាំ ២០១២។ Sun Jingyuan បានអោយដឹងថា នាងចូលចិត្តស្លៀកពាក់បែបសិចស៊ីខ្លាំងណាស់៕

ដោយ ៖ សូរីយ៉ាប្រភព ៖ zing