ចិន៖ តាមការអោយដឹងពីសារពត៌មានក្នុងស្រុក នៃប្រទេសចិនមួយ ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះថា ទារកប្រុស ដ៏អភ័ព្វម្នាក់ ដែលទើបតែកើតបាន មិននឹងទាន់បានឃើញពន្លឺព្រះអាទិត្យស្រួលផង ក៏ត្រូវបានម្ដាយយកទៅបោះចូល ទៅក្នុងបំពង់លូរទឹកបង្គន់។

តែអ្វីដែលជាសំណាងនោះ ទារកដែលត្រូវម្ដាយ យកទៅបោះចោលនោះ ក៏ត្រូវបានកម្មករស្ដារលូរ បានជួបប្រទះ ហើយក៏លើកយកមកលើ ដើម្បីជួយសង្រ្គោះ។ ប្រភពខាងលើបានបញ្ចាក់ថា រឿងរ៉ាវនេះ បានកើតឡើងនៅក្នុងខេត្ដ Zhejiang ប៉ែកខាងកើតនៃប្រទេសចិន។


ទោះបីជាយ៉ាងណាក៏ដោយ គេនូវមិនទាន់ដឹង និងស្គាល់អត្ដសញ្ញាណ របស់មា្ដយទារកតូចមួយនេះទេ។ ហើយគេក៏ចង់ដឹងដែរថា ហេតុអ្វីបានជាម្ដាយទារកនោះធ្វើបែបនេះ?
ដោយ៖ នារីប្រភព៖ dailymail