ក្រោយពេលបានបំពាក់ម្ដុដជា Miss Peru World 2013 មកនោះកាលពីសប្ដាហ៍មុននេះតារាបង្ហាញម៉ូដស្រស់ស្អាត Melissa Paredes ត្រូវបានបាក់មុខដោយមានភា្នក់ងារពត៌មានក្នុងស្រុកបានចុះផ្សាយពីរូបភាពអាក្រាតក្នុងសម្លៀកបំពាក់ Bunny Sexy របស់នាង។/Melissa ត្រូវបានគេជ្រើសជា Miss Peru ដែលនឹងទៅចូលរួមប្រកួតបវកញ្ញាពិភពលោកនាឆ្នាំក្រោយនេះប៉ុន្តែក្រោយពេលមានបញ្ហាដូច្នេះ Ernesto Paz ដែលជាអ្នករៀបចំចាត់ចែងបវកញ្ញាជាតិ Peruកំពុងតែញ៉ាប់ដៃញ៉ាប់ជើងក្នុងការដោះស្រាយដើម្បីអោយនាងមានមុខទៅប្រកួតនឹងគេវិញ។ លោកErnesto បានប្រាប់ថាគាត់កំពុងតែដោះស្រាយបញ្ហានេះហើយគាត់បាន E-mail ទៅកាន់អ្នករៀបចំកម្មវិធីធំហើយនៅរង់ចាំតែចម្លើយប៉ុណ្ណោះ Ernesto បានបន្ថែមទៀតផងដែរថាយ៉ាងណាៗ Melissaគួរណាតែបានប្រាប់ថានាងបានថតរូបស្រើបស្រាលទាំងនេះមុនពេលដែលនាងបានចូលរួមប្រកួតព្រោះវាបានក្លាយជាបញ្ហានៅពេលនទៅហើយ។/ការប្រកួតបវកញ្ញាពិភពលោក ២០១៣ និងធ្វើឡើងនៅកោះ Bali ហើយមានឈ្មោះថាជាបេក្ខភាពបវកញ្ញាពិភពលោកគឺមិនអាចអោយមានរឿងអាស្រូវបាននោះទេ ក៏ប៉ុន្តែចំពោះស្រីស្អាត Melissaពេលនេះកំពុងតែក្លាយជាចំណុចក្ដៅនៅគ្រប់ទំព័រមុខរបស់សារពត៌មានកំសាន្ត និងរាល់ទស្សនាវត្តី៕

ដោយ៖ ម៉ូកាប្រភពពី៖ globalbeauties