កំពូលតារាបង្ហាញម៉ូដ Raffaella Fico ពាក់ស្បែកជើងកែងយ៉ាងខ្ពស់ ស្លៀកឈុតហែលទឹកបង្ហាញរាងនៅក្នុងកម្មវិធីបង្ហាញម៉ូដសម្រាប់រដូវផ្ការីក និងរដូវក្ដៅ Milan 2013 ខណៈដែលខ្លួនកំពុងពរពោះ ៤ខែ។

បង្ហាញខ្លួននៅ​​​​ក្នុងកម្មវិធីបង្ហាញម៉ូដ Milan, Italy កាលពីថ្ងៃទី ២២កញ្ញា តារាបង្ហាញម៉ូដ Raffaella Fico បានធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលនាងកំពុងពរពោះ ២ខែ។ ស្រីស្អាតអាយុ ២៤ឆ្នាំរូបនេះ បង្ហាញភាពសិចស៊ី ក្នុងឈុត bikini ដ៏ស្រស់ស្អាត ដែលស្ថិតក្នុងកម្រងឈុតហែលទឹករបស់ Pin-Up Stars ដែលជាយីហោផលិតផលមួយរបស់អ្នករចនាម៉ូដែល ជនជាតិ អ៊ីតាលី ឈ្មោះ Jerry Tommolini។

/

គេបានដឹងថា កំពូលតារា Raffaella Fico និងតារាបាល់ទាត់អ៊ីតាលី លោក Mario Balotelli  កាលពីខែមេសាកន្លងទៅ បានចែកផ្លូវគ្នាទៅហើយ។ Mario Balotelli ត្រូវបានគេមើលឃើញថា ជាឪពុករបស់ទារកក្នុងផ្ទៃនេះ ប៉ុន្ដែតារាបាល់ទាត់រូបនេះបានថ្លែងថា ខ្លួនត្រូវការអោយ Raffaella ពិនិត្យ ADN មុនពេលខ្លួនត្រូវទទួលខុសត្រូវចំពោះកូនក្នុងផ្ទៃ។

នៅក្នុងកិច្ចសម្ភាសមួយ Mario Balotelli បានរិះគន់ Raffaella ថា បាននាងមិនបានផ្ដល់ព័ត៌មានស្ដីពីការមានផ្ទៃពោះនេះទេ។ តារាបាល់ទាត់វ័យ ២១ឆ្នាំនេះ ថ្លែងថា ៖ ខ្ញុំមានអារម្មណ៍ថា មិនសប្បាយចិត្តនោះទេ នៅពេលនាងបានឆ្លៀតឱកាស រកប្រាក់ពីរឿងមានផ្ទៃពោះនេះ ដោយនាងបានលក់រូបថត និងកិច្ចសម្ភាសនានារបស់នាង។

Raffaella Fico​ បានឆ្លើយតប់ទៅនឹងសំដីរបស់ Mario Balotelli ដោយសំបុតមួយផ្សាយនៅលើទស្សនាវដ្ដី អ៊ីតាលី នាងថ្លែងថា ៖ ខ្ញុំកំពុងទន្ទឹងរង់ចាំការចាប់កំណើតរបស់ទារកក្នុងផ្ទៃដោយបេះដូងរបស់ខ្ញុំ ព្រោះគេជាលទ្ធផលនៃក្ដីស្នេហ៍រវាងយើងទាំងពីរនាក់ នាងនិយាយបែបនេះគឺចង់សំដៅទៅលើ Mario Balotelli និងរូបនាងដែលបានរស់នៅជាមួយគ្នាក្នុងពេលកន្លង៕

 

ដោយ ៖ សូរីយ៉ាប្រភព ៖ NS