ឧទ្យានជាតិ ទន្លេ Puerto Princesa Subterranean ឬ ទន្លេក្រោមដី គឺជាតំបន់ទេសចរណ៌ធម្មជាតិ ដ៏ស្រស់ស្អាតបំផុត ដែលមានទីតាំងស្ថិតនៅក្នុងប្រទេសហ្វីលីពីន។

ឧទ្យានជាតិ ទន្លេ Puerto Princesa Subterranean ឬ  ទន្លេក្រោមដី  គឺជាជ្រលងភ្នំមួយដ៏ចម្លែក ដែលមានរន្ធដ៏ធំមួយនៅក្រោមជ្រលងភ្នំនោះមានប្រវែង ៨,២គីឡូម៉ែត្រ ធ្លាយទៅដល់សមុទ្រចិនភាគខាងត្បូង។ ទន្លេក្រោមដីនេះ គឺពោរពេញទៅទស្សនីយភាព ដ៏ស្រស់ស្អាត ប្លែក និង ទាក់ទាញបំផុត  សំរាប់ភ្ញៀវទេសចរ  មកពីជុំវិញពិភពលោក។ តំបន់នេះត្រូវគេចុះបញ្ជីជាសម្បត្តិធម្មជាតិដ៏ស្រស់ស្អាត នៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

ភ្ញៀវទេសចរទាំងអស់  អាចទៅកំសាន្ត  និង  ទស្សនានូវទិដ្ឋភាពដ៏អស្ចារ្យនេះ  តាមរយៈក្បូន និង ទូក ដើម្បីចំលង ចូលទៅកាន់ទន្លេក្រោមដី។ ជាពិសេស ភ្ញៀវទេសចរទាំងអស់ ក៏អាចទស្សនានូវសត្វព្រៃជាច្រើនប្រភេទ ទៀត ដែលរស់នៅក្នុងតំបន់  ដោយផ្ទាល់បាន ផងដែរ៕

សូមទស្សនា រូបភាព ខាងក្រោម!!!

/

/

/

width=500

width=500

/

/

/

ដោយ៖ វណ្ណៈប្រភព៖ visitpuertoprincesa.