ម្សិលមិញនេះ Belinda បានធ្វើការចុះបញ្ជីអត្រានុកូលដ្ឋាន ដើម្បីសុំច្បាប់រៀបការជាមួយនិងអនាគតស្វាមីរបស់នាងលោក Chau Chi ដែលជាអ្នកមានទ្រព្យសមរម្យម្នាក់ដែរ ។តារាដែលមានវ័យ ៣៦ ឆ្នាំនេះ បានបង្ហាញខ្លួនជាមួយអនាគតស្វាមី ជាមួយនិងអាវ អត់ស្មារមួយជំហៀង ពណ៌សរជាមួយនិង ក្រណាត់ស្បៃនៅលើក្បាល ហើយនិងខោខូវប៊យខ្លីបញ្ចេញសាច់ ដែលម៉ូតនេះមើលទៅចាប់អារម្មណ៍ម្យ៉ាងដែរ ។
Belinda ប្រាប់ថានាងពិតជាសប្បាយចិត្តខ្លាំងណាស់ ហើយការរៀបការរបស់នាង និងធ្វើនៅថ្ងៃទី ១៤ ខែ មិថុនា ។ នាងបានអញ្ជើញមិត្តភក្តិអ្នកសិល្បះ ល្បីៗជាច្រើននាក់ ជាមួយនិងអ្នកជំនួញ និង សារព័ត៌មានធំជាច្រើនផងដែរ ។ Belinda ត្រូវបានគេស្គាល់ថា ជាតារាស្រីម្នាក់ដ៏ស្អាត ជាកូនកាត់ចិន-ជប៉ុន ៕



ដោយ ៖ លីលីប្រភព ៖ k14