/លោកអ្នកប្រហែលជាស្គាល់តារាចម្រៀង Country Music នាង Taylor Swift ហើយមើលទៅ ហើយកាលពីពេលថ្មីនេះនាងបានបរិច្ចាកប្រាក់ចំនួន ៤ លានដុល្លាអាមេរិកជូនដល់ The Country MusicHall of Fame and Museum នៅទីក្រុង Nashville រដ្ឋ Tennessee ដែលការបរិច្ចាកនេះបានក្លាយជាការបរិច្ចាកដែលធំបំផុតក្នុងប្រវត្តិសាស្រ្តតារាចម្រៀងគេនឹងបើកអោយមានជាសាលាចេញពីប្រាក់បរិច្ចាករបស់នាងដែលសាលានេះនឹងចេញជារូបរាងនៅឆ្នាំ ២០១៤។លោក Kyle Young នាយកគ្រប់គ្រងសារមន្ទីរបានប្រាប់ថា ចំពោះប្រាក់ដែលនាងបានបរិច្ចាកអាចជួយអោយពួកយើងធ្វើអ្វីមួយដែលមានប្រយោជន៍ ជួយមនុស្សដទៃ អភិវឌ្ឍកម្មវិធីថ្មី ហើយខ្ញុំពិតជាមានភាពសប្បាយចិត្តជាខ្លាំងក្រោយពេលដែល Taylor មានចំណាប់អារម្មណ៍លើអ្វីដែលពួកយើងបានបង្ហាញនាង។

ដោយ៖ វឌ្ឍនាប្រភពពី៖ hollywire