គេជាវិរៈបុរសទី ១ ដែលមិនមានកម្លាំងពិសេស គេគឺជាអ្នកជំនួញដ៏ល្បីល្បាញ ហើយក៏ជាវិរៈបុរសនិងសត្រូវរបស់ទីក្រុង Gotham ហើយគាត់តែងតែទៅណាមកណាជាមួយនឹងខ្សែក្រវ៉ាត់ដែលពេញទៅដោយសម្ភារៈជំនួយរបស់គាត់ជានិច្ច គាត់គឺ Batman។
ខ្សែភាពយន្តរឿង The Dark Knight Rises គឺជាខ្សែភាពយន្តធំមួយក្នុងចំណោមខ្សែភាពយន្តធំប្រចាំឆ្នាំ ២០១២ ហើយមិនត្រឹមតែប៉ុណ្ណោះសាច់រឿងរបស់ Batman នឹងត្រូវបានបញ្ចប់ក្នុងរឿង The Dark Knight Rises នេះផងដែរ។
នាំមកជូនលោកអ្នកដោយអ្នកដឹកនាំរឿង Christopher Nolan ក្រោមស្នាដៃនិពន្ធរបស់បងប្អូនត្រកូល Nolan ទាំង ២ រូបនិងចូលរួមសម្ដែងពីតារាល្បីៗដូចជា Christian Bale, Anne Hathaway,Gary Oldman និង Tom Hardy រួមទាំងតារាល្បីជាច្រើនរូបទៀត។លោកអ្នកប្រហែលជានៅចាំខ្សែភាពយន្តរឿង The Dark Knight កាលពីឆ្នាំ ២០០៨ ហើយមើលទៅដែលមានមនុស្សជាច្រើនបានរិះគន់ថាសាច់រឿងចប់ដោយគ្មានន័យ មើលមិនយល់ ប៉ុន្តែប្រសិនបើលោកអ្នកបានទស្សនាខ្សែភាពយន្តរឿង The Dark Knight Rises លោកអ្នកនឹងបានយល់អំពីសាច់រឿងរបស់ Batman ទាំងមូល។ ៨ ឆ្នាំក្រោយពេលដែល Gotham បានចាត់ទុក Batmanគឺជាសត្រូវរបស់ខ្លួននោះ មានមេភេរវកម្មថ្មីដែលលេចមុខមកបង្ករចលាចលដល់ទីក្រុងទាំងមូលក្នុងសភាពបែបនេះ Batman ត្រូវចេញមុខសារជាថ្មីដើម្បីការពារប្រជាពលរដ្ឋ Gotham ដែលបានទុកគេជាសត្រូវ។
ក្នុងខ្សែភាពយន្តនេះគេក៏ឃើញមានវត្តមានរបស់ Batgirl ផងដែរដែលសម្ដែងដោយនាង AnneHarthaway។ ហើយកាលពីរាត្រីថ្ងែទី ២៤ កក្កដាម្សិលមិញនេះ មានការចាក់បញ្ចាំងខ្សែភាពយន្តរឿង The Dark Knght Rises ជាលក្ខណៈ Premiere នៅរោងភាពយន្ត លេជេន ផ្សារទំនើប CityMallដែលទទួលបានការគាំទ្រពីសំណាកប្រិយមិត្តជាច្រើនជាពិសេសគឺយុវវ័យ ហើយចំពោះខ្សែភាពយន្តរឿង The Dark Knight Rises នេះនឹងចាក់បញ្ចាំងជាសារធារណៈចាប់ពីថ្ងៃទី ២៦ កក្កដានេះតទៅនៅរោងភាពយន្ត លេជេន ផ្សារទំនើប CityMall ជាន់ទី ៣ និងរោងភាពយន្ត CinePlex ផ្សារទំនើបសូរីយាជាន់ទី ៥៕
ដោយ៖ ម៉ូកា