រមណីយដ្ឋានភ្នំជីសូ មានចំងាយប្រហែល៦២គីទ្បូមែត្រពី ទីក្រុងភ្នំពេញ គេអាចធ្វើដំណើរពី ទីក្រុងភ្នំពេញទៅកាន់ទីនោះបាន តាមផ្លូវជាតិលេខ២ កាត់តាម ស្រុកបាទី និង ប្រាសាទនាងខ្មៅ ដោយចំណាយពេល១ម៉ោង។ បន្ទាប់មក បត់ចូលតាមផ្លូវលំចំងាយ៥គីទ្បូមែត្រពីផ្លូវជាតិ។
ប្រសិនបើគេធ្វើដំណើរពីទីរួម ខេត្តតាកែវវិញ គេចំណាយពេលត្រឹមតែ១៥នាទី ប៉ុណ្ណោះក្នុងចំងាយផ្លួវ១៧គីទ្បូមែត្រ។
រមណីយដ្ឋានភ្នំជីសូ

ប្រាសាទ ភ្នំជីសូរបានស្ថាបនាលើខ្នងភ្នំមួយមានកំពស់ ៣៨០ម៉ែត្រ នៅដើមសតវត្សរ៍ទី១១ (១០០២-១០៥០) ដោយព្រះបាទសូរ្យវរ្ម័នទី១ សំរាប់ឧទ្ទិសដល់ព្រហ្មមញ្ញសាសនា។ ប្រាសាទនេះសាងសង់អំពីថ្មភក់ និងលីប៉ូនីត មានបណ្តោយ ៦០ម និងទទឹង ៥០ម និងមានថែវ២ជាន់ព័ទ្ធជុំវិញ។ ថែវទី២មានទំហំតូច ជាងថែវទី១ និងនៅចំកណ្តាល មានទីសក្តារៈមួយដែលសំខាន់ ហោយមានទ្វារឆ្លាស់ពីរ ខាងក្នុងមាន បដិមាករមួយធ្វើអំពីឈើ។ ដោយឡែកទៀត គេប្រទះឃើញក្បាច់ចំលាក់ យ៉ាងល្អប្រណិតនៅលើសរសរពេជ្រ។

នេះជារមណីយដ្ឋានដ៏គួរអោយចាប់អារម្មណ៍មួយរបស់ខេត្ត តាកែវ នៅលើកំពូលភ្នំមានខ្យល់បរិសុទ្ធបក់រំភើយៗ ធ្វើឲ្យបាត់នូវភាពតានតឹង ក្នុងចិត្ត៕
ដោយ ៖ សូរីយ៉ាប្រភព ៖ TKP