Hailie Mathers កូនស្រីរបស់តារាចម្រៀង Rap ដ៏ល្បី EMINEM ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គម ទ្វីតទ័រ វាយប្រហារជាខ្លាំងក្រោយពេលដែលមាន Blog មួយដែលអះអាងថាជារបស់នាងបានសរសេររិះគន់ខ្លាំងៗ ចំៗ ដល់នាង Taylor Swift ថាជាស្រីល្មោភកាមដែលដើរជាមួយប្រុសម្ដងអ្នកនេះម្ដងអ្នកនោះ។
ក្រោយពីមានការរិះគន់ពីសំណាក់ប្រិយមិត្តរបស់ Taylor Swift យ៉ាងចាស់ដៃមកនោះតារាចម្រៀងRap EMINEM បានប្រកាសថានេះគ្រាន់ជាការយល់ច្រលំ គឺទំព័រ ទ្វីតទ័រ នោះមិនមែនជាកម្មសិទ្ធិរបស់ Hailie កូនស្រីវ័យ ១៦ ឆ្នាំរបស់ខ្លួននោះទេ គឺមានអ្នកចង់ធ្វើបាបនាង។
ជុំវិញបញ្ហា Taylor Swift កំពុងមានស្នេហា ជាមួយ Harry Style ទោះបីជាប្រកាសថាមិនមែនជាសង្សារក៏ដោយ ក៏នាងទទួលបានសារគំរាមជាច្រើនណាស់តាម ទ្វីតទ័រ ដែលក្នុងនោះមានស្រីៗមួយចំនួនបានគំរាមសម្លាប់នាងចោលទៀតផង ព្រោះតែ Taylor ដណ្ដើមប្រុសជាទីស្រលាញ់របស់គេ៕
ដោយ៖ ម៉ូកាប្រភពពី៖ K14