មកដល់ថ្មីទៀតហើយសម្រាប់សប្ដាហ៍នេះ ខ្សែភាពយន្តថ្មីមានចំណងជើងថា Bait 3D ជាខ្សែភាពយន្តផ្សងគ្រោះថ្មាក់រន្ធត់ប្រចាំខែកញ្ញានេះ។/ខ្សែភាពយន្តរឿង Bait 3D នាំមកជូនលោកអ្នកដោយអ្នកដឹកនាំរឿង Kimble Rendall និងនិពន្ធដោយ Duncan Kennedy ដែលខ្សែភាពយន្តនេះមានការចួលរួមសម្ដែងដោយតារាល្បីជាច្រើនដូចជា Phoebe TonkinXavier SamuelJulian McMahonSharni Vinson និង Cariba Heineរួមជាមួយតារាល្បីៗជាច្រើនរូបទៀត។/ខ្សែភាពយន្ត Bait 3D គឺជាខ្សែភាពយន្តមួយដែលនិយាយពីមនុស្សមួយក្រុមដែលរស់នៅក្នុងទីក្រុងមួយតាមឆ្នេររដ្ឋ Queenland ប្រទេស អូស្រ្តាលី ដែលពួកគេបានជួបហេតុការណ៍ចោរកម្មមួយក្នុងហាងលក់ទំនិញ ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់នោះគ្រោះធម្មជាតិទៅវិញនោះទេ ដែលស្រាប់តែមានរលកយក្ស ស៊ូណាមិ បានកើតឡើងដោយគ្មានសញ្ញាជាមុន ហើយវាបានវាយប្រហារមកលើ ទីក្រុងនេះ។/វិនាសកម្មទី ១ រំលងផុតទៅទោះបីជាមនុស្សមួយចំនួននៅក្នុងហាងលក់ទំនិញនៅរស់រានមានជីវិតក្ដីក៏គ្រោះថ្នាក់មិនទាន់រំលងផុតទៅឆ្ងាយដូចបានគិតនោះទេ និយាយរួមរលកស៊ូណាមិនេះគ្រាន់ជាការចាប់ផ្ដើមប៉ុណ្ណោះ។ ក្នុងហាងដែលលេចទឹកយ៉ាងជ្រៅក្រោយពី រងគ្រោះព្រោះស៊ូណាមិ បាននាំយកមកជាមួយនូវ ពេជ្រឃាតសមុទ្ទដែលមនុស្សគ្រប់គ្នាខ្លាចរអា មកជាមួយនោះគឺត្រីឆ្លាមយក្ស។ អ្នករសរានមានជីវិតទាំងប៉ុន្មានត្រូវធ្វើគ្រប់បែបយ៉ាងដើម្បីរួចជីវិតពីម៉ាត់ត្រីឆ្លាមយក្សប្រវែង ១២ ហ្វីតនេះ។/ខ្សែភាពយន្តរឿង Bait 3D នេះនឹងមានចាក់បញ្ចាំងចាប់ពីថ្ងៃទី ២០ ខែកញ្ញានេះតទៅជាមូយនឹងបច្ចេកវិទ្យា 3D នៅរោងភាពយន្ត Legend ផ្សារទំនើប CityMall ជាន់ទី ៣៕

ដោយ៖ ម៉ូកា